បំផុត! គ្រូទស្សន៍ទាយ ដែលយកស្បង់ចីពរស្លៀកពាក់ហើយថតវីដេអូបង្ហោះលើបណ្តាញសង្គមនោះ ត្រូវបានមន្ទីរធម្មការ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះទៀត

ចែករំលែក៖

ខេត្តក្រចេះ ៖ បង្កើតតែទង្វើនឹងសកម្មភាព បំពុលសង្គម ធ្វើអោយប្រជាពលរដ្ឋយល់ច្រឡំ ជ្រួលច្របល់ ខ្លះក៏ជឿទាំងពិតសិក្សាការពិត ។ ទីបំផុត! គ្រូទស្សន៍ទាយ ដែលយកស្បង់ចីពរស្លៀកពាក់ហើយថតវីដេអូបង្ហោះលើបណ្តាញសង្គមនោះ ត្រូវបានមន្ទីរធម្មការ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះទៀត។

សូមបញ្ជាក់ថា៖ អ្នកគ្រូនី ដែលជាគ្រូទស្សន៍ទាយជោគវាសនានិងព្យាបាលជំងឺ ដែលបានយកស្បង់ចីពរព្រះសង្ឃមកស្លៀកពាក់លើខ្លួន ហើយអង្គុយលើផ្កាឈូកថតវីដេអូបង្ហោះលើបណ្តាញសង្គម កាលពីថ្ងែទី ២៩ ខែតុលា ឆ្នាំ២០២៣ ដែលធ្វើឲ្យមហាជនរិះគន់, ពេលនេះលោក ស៊ូ សែ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ បានចុះទៅដល់កន្លែងរបស់អ្នកគ្រូនី ហើយបានឱ្យធ្វើកិច្ចសន្យានឹងបានឱ្យលុបវីដេអូបង្ហោះចេញវិញ។ លោក ស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ បានប្រាប់សារព័ត៌មាន នៅថ្ងែទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ៖ លោកបានចុះទៅដល់កន្លែងហើយអ្វីដែលសំខាន់ គឺ៣ចំណុចដែលលោកឲ្យសាមីខ្លួនអនុវត្តម្សិលមិញ៖ ទី១.សូមឲ្យលុបចេញនូវវីដេអូឃ្លីបដែលខ្លួនបានបង្ហោះហើយស្លៀកពាក់ស្បង់ចីពរព្រះសង្ឃនោះហើយលុបចេញពីបណ្ដាញសង្គមវិញ។ ទី២.សុំដកយកស្បង់ចីពរព្រះសង្ឃ មករក្សាទុកនៅសាលាអនុគន្ធក្រុងក្រចេះ។
និងទី៣.មិនអនុញ្ញាតឱ្យស្លៀកពាក់ស្បង់ចីពរព្រះសង្ឃបែបនេះទៀតនៅពេលក្រោយទេ។ បើសិនជាមិនអនុវត្តតាមកិច្ចសន្យាទាំងបីចំណុចនេះទេ លោកនឹងមានវិធានការច្បាប់ផ្សេងទៀត ហេីយឈ្មោះសុន នី ក៏បានព្រមទទួលអនុវត្តតាមទាំងបីចំណុចនេះផងដែរ។ សូមបញ្ជាក់ផងដែរថា អ្នកគ្រូនោះមានឈ្មោះ សុខ នី រស់នៅភូមិអូរឬស្សី១ សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានមុខរបរជាគ្រូទាយជោគវាសនានិងព្យាបាលជំងឺ បានព្រមទទួលយកកិច្ចសន្យាដោយសរសេរថា “នាងខ្ញុំមានឈ្មោះ សុន នី មានអាសយដ្ឋានបច្ចុប្បន្នដូចខាងលើ តទៅថ្ងៃក្រោយនាងខ្ញុំឈប់យកស្បង់ចីវរព្រះសង្ឃមកស្លៀកពាក់ និងឈប់ធ្វើសកម្មភាពមិនសមរម្យ ដែលនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធ សាសនាទៀតហើយ។ បើពេលក្រោយនាងខ្ញុំធ្វើដូច្នេះទៀត នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន”។
អំពើរបស់ជននេះ បើទស្សន៍ទាយជាអាជីវកម្ម របស់ខ្លួនចុះ ប៉ុន្តែកុំបង្កើតរូបភាព ដែលហួសព្រំដែន សង្គម យល់ច្រឡំ ហើយសង្ឃឹមបងប្អូន មុននឹងជឿ មេត្តាពិចារណាផង ជៀសវាង ការប្រើល្បិច ណាមួយ ដែលគេរៀបចំ ដើម្បីបានប្រយោជន៍ ពីមនោគមន៍ទស្សន៍ទាយនេះ ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print