សមាគមកីឡាបាល់ទាត់អាឡឺម៉ង់ (DFB) បានប្រកាសថា ខ្សែបម្រើរបស់ក្លិប Bayern Munich កីឡាករ Joshua Kimmich ត្រូវបានហាមប្រាមសម្រាប់ការប្រកួត Bundesliga ចំនួន២ប្រកួត បន្ទាប់ពីទទួលបានកាតក្រហមនៅនាទីទី៤ក្នុងជ័យជម្នះ ៨-០ លើក្រុម Darmstadt 98 កាលពីថ្ងៃសៅរ៍កន្លងទៅ។
ការហាមប្រាមនេះមានន័យថា Kimmich នឹងខកខានការប្រកួតរបស់ Bayern Munich ជាមួយក្រុម Borussia Dortmund នៅថ្ងៃសៅរ៍ខាងមុខ និងការប្រកួតក្នុងផ្ទះជាមួយ Heidenheim នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខ។
Kimmich កីឡាករជម្រើសជាតិអាឡឺម៉ង់ បានទទួលកាតក្រហមនៅពេលដែលគាត់មិនអាចគ្រប់គ្រងការបញ្ជូនបាល់ពីអ្នកចាំទី Manuel Neuer របស់គាត់ ហើយបន្ទាប់មកបានទាញកីឡាករ Marwin Mehlem នៅក្បែរប្រអប់គ្រោះថ្នាក់។
ក្រុម Darmstadt បន្ទាប់មកមានកីឡាករ២នាក់ដែរត្រូវបានបណ្តេញចេញដោយទទួលកាតក្រហម មុនពេលម្ចាស់ផ្ទះស៊ុតបញ្ចូលទីបាន៨គ្រាប់ក្នុងតង់ទី២។
បច្ចុប្បន្ន Bayern Munich ឈរនៅលេខរៀងទី២មាន២៣ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen ចំនួន២ពិន្ទុ ខណៈដែល Dortmund ឈរលេខ៤មាន២១ពិន្ទុ ៕ (រូបភាព ៖ Reuters/CNA)