បេក្ខជនប្រធានាធិបតីអាមេរិកបានស្នើកិច្ចព្រមព្រៀងស្តីពីអ៊ុយក្រែនជាមួយប្រធានាធិបតីពូទីន

ចែករំលែក៖

បេក្ខជនប្រធានាធិបតីអាមេរិក លោក Vivek Ramaswamy បានសន្យាថា ប្រសិនបើលោកឈ្នះការបោះឆ្នោត លោកនឹងស្នើទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នូវកិច្ចព្រមព្រៀងស្តីពីអ៊ុយក្រែន។
យោងតាមលោក Ramaswamy សហរដ្ឋអាមេរិកនឹងមិនឱ្យអ៊ុយក្រែនចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ជាថ្នូរនឹងការដែលរុស្ស៊ីមិនធ្វើសម្ព័ន្ធមិត្តជាមួយចិន។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ថា “ខ្ញុំនឹងស្នើទៅប្រធានាធិបតីពូទីននូវកិច្ចព្រមព្រៀងមួយដែលគាត់មិនចងសម្ព័ន្ធមិត្តជាមួយប្រធានាធិបតី Xi Jinping បន្ទាប់មកសហរដ្ឋអាមេរិកនឹងធ្វើការប្តេជ្ញាចិត្តចំពោះអង្គការណាតូមិនទទួលយកអ៊ុយក្រែនចូលទៅក្នុងសម្ព័ន្ធមិត្ត” ។
លោកបានបន្ថែមថា ប្រសិនបើទីក្រុងមូស្គូទទួលយកកិច្ចព្រមព្រៀងនេះ ទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់គាត់នឹង “បង្កកព្រំដែនបច្ចុប្បន្ន” (ទឹកដីនៅក្នុងអ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី)។ បច្ចុប្បន្នភាគីរុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញព័ត៌មានខាងលើនេះទេ។
កន្លងមក កាលពីខែសីហា លោក Ramaswamy ក៏បានប្រកាសថា លោកនឹងទទួលស្គាល់ទឹកដីរុស្ស៊ី ដែលដាក់បញ្ចូលពីអ៊ុយក្រែន និងរារាំងក្រុងគៀវមិនឱ្យចូលរួមជាមួយណាតូ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។
លោកបានសង្កត់ធ្ងន់ថា គោលនយោបាយការបរទេសរបស់លោកនៅពេលនោះនឹងកាត់បន្ថយយ៉ាងខ្លាំងនូវអន្តរាគមន៍របស់សហរដ្ឋអាមេរិកក្នុងកិច្ចការអន្តរជាតិ ដោយលើកកម្ពស់ទស្សនៈនៃ “អាមេរិកមុនគេ”៕ ដោយធីរីណា

...

រូប​ថត​: RIA NOVOSTI

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print