ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រលប់ថ្ងៃសុក្រទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញពីលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០៣ វិច្ឆិកា ចំនួន ២២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧០នាក់។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧០ នាក់(ស្រី ០៥នាក់) ក្នុងចំណោមជនសង្ស័យរួមមាន៖ ជួញដូរ ១ករណី ឃាត់ ៣នាក់(ស្រី ០នាក់), រក្សាទុក ដឹកជញ្ជូន ១២ករណី ឃាត់ ១៧នាក់(ស្រី ១នាក់), ប្រើប្រាស់ ៩ករណី ឃាត់ ៥០នាក់(ស្រី ៤នាក់។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែវិច្ឆិកា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ២២១,៣៥ក្រាម និង១៤កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៖
កម្លាំងនគរបាលជាតិទាំង ០៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់ ចាប់យកIce ២១៨,៤៧ក្រាម។
២ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច។
៣ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៤ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៤នាក់ ស្រី ៣នាក់ ចាប់យកIce ០,០៨ក្រាម។
៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២៦នាក់ ស្រី ១នាក់ ចាប់យកIce ១,២៨ក្រាម។
៦ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ០,១៤ក្រាម។
៧ / ស្វាយរៀង៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២កញ្ចប់តូច។
៨ / តាកែវ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៣៨ក្រាម។
៩ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៦កញ្ចប់៕ដោយ៖សហការី