ភ្នំពេញ៖ ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ល្បែងស៊ីសងទាំងនោះហេីយជាដេីមចមកេីតអំពេីហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ជាដេីម ។
ពលរដ្ឋបានរាយការណ៍មកថា ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូរបស់ជនជាតិចិនកន្លែងជាប់គ្នានៅក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយស្លាកយីហោ ផ្ទះតែជុនហាវ នៅតែបន្តបេីកដំណេីរការបានដដែលទោះបីអាជ្ញាធរធ្លាប់បង្ក្រាបកន្លងមកក៏ដោយតែក្រុមអ្នកញៀនល្បែងទាំងនេះនៅតែអាចបេីកដំណេីរការបានជាធម្មតា តេីក្រុមមេល្បែងស៊ីសងជនជាតិចិនទាំងនោះខ្លាំងរឺអាជ្ញាធរខ្សោយទេីបបេីកបានយ៉ាងរលូនបែបនេះ?
កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យអាជ្ញាធរទាំង១៤ខណ្ឌយកចិត្តទុកដាក់បង្ក្រាបឱ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទដេីម្បីអនុវត្តតាមគោលនិយោបាយភូមិសង្កាត់មានសុវត្តិភាព លប់បំបាត់អំពេីលួច ឆក់ ប្លន់ នៅក្នុងមូលដ្ឋាន។ ហេីយទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូ របស់ជនជាតិចិន នៅក្នុងបុរីញ៉ូថោន ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីខែឧសភា ឆ្នាំ២០២៣ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌក៏ធ្លាប់ចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០នាក់ រួមទាំងចាប់យកទូល្បែងស៊ីសងទាំងនោះទៅរក្សាទុកទៀតផង តែមកដល់ពេលនេះស្រាប់តែទីតាំងខាងលេីនៅតែបន្តបេីកដំណេីរការដដែល ដោយដាក់ស្លាកបិតមុខកញ្ចក់យីហោ ផ្ទះជុនហាវ តេីមកពីមូលហេតុអ្វី មេល្បែងទាំងនោះខ្លាំងរឺអាជ្ញាធរខ្សោយ?
ពលរដ្ឋលេីកឡេីងថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បទល្មេីសលួច ឆក់ ប្លន់កេីតឡេីងគួរឱ្យកត់សម្គាល់ជាពិសេសបញ្ហា គ្រឿងញៀនតែម្តង ធ្វេីឱ្យពលរដ្ឋមានការព្រួយបារម្ភ។
ជាមួយគ្នានោះផងដែរទាក់ទងបញ្ហាខាងលេីក្រុមការងារយេីងបានទាក់ទងទៅលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ តាមប្រព័ន្ធតេលេក្រាម លោកបានឆ្លេីយថា អរគុណ ចាំខ្ញុំឱ្យអធិការចុះពិនិត្យ។
ចំណែក លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យតាមប្រព័ន្ធទំនាក់ទំនងលេតេក្រាម លោកចូលមេីលតែមិនឆ្លេីយតប។
ពលរដ្ឋសង្ឃឹមថា លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យនិងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យនិងបានវិធានការចំពោះបញ្ហាទាំងនេះ ដេីម្បីអនុវត្តយន្តការភូមិសង្កាត់មានសុវត្តិភាព៕ដោយ៖សុខាសែនជ័យ