យុវជនម្នាក់រអិលជេីងធ្លាក់ពីលេីអគារជាន់ទី៣រងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់បន្ទាប់ពីឡេីងទៅលេីអគារសំណង់ជាន់ទី៣ដេីម្បីអានសៀវភៅខណៈចុះមកវិញក៏រអិលជេីងធ្លាក់ចុះមកក្រោមបណ្តាលឱ្យរងរបួសបាក់ដៃជេីងត្រូវបាន

កងសង្គ្រោះបន្ទាន់៧១១ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។

ជនរងគ្រោះ ឈ្មោះ លាង ប៉ុនម៉ា ណែត  ភេទប្រុស អាយុ១៥ឆ្នាំ  ជាសិស្សស្នាក់នៅជាន់ទី២​ កន្លែងកេីតហេតុខាងលេី​ រងរបួសបាក់ជើងទាំងពីរ និងបាក់ដៃខាងស្តាំ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានឡេីងទៅអគារជាន់ទី៣ដែលទេីបនិងចាក់ប្លង់សេ​ ដេីម្បីទៅអង្គុយអានសៀវភៅ​ លុះមកដល់វេលាកេីតហេតុក៏បានចុះមកវិញតាមជណ្តេីរដោយមិនទាន់មានបង្កាន់ដៃនោះទេនិងមានលាយឡំទៅដោយខ្សាច់ផងនោះក៏រអិលជេីងធ្លាក់មកក្រោមបណ្តាលឱ្យរងរបួសបាក់ដៃនុងជេីងរងរបួសធ្ងន់។ 

ក្រោយកេីតហេតុដោយមានការស្មេីរពីបងប្អូនជនរងគ្រោះសំជំនួយពីកងសង្គ្រោះបន្ទាន់៧១១ទេីបក្រុមគ្រូពេទ្យចេញរថយន្តទៅអន្តរាគមន៍ដឹកទៅមន្ទីរពេទ្យកុមាជាតិដេីម្បីព្យាបាល៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print