ឆក់ទូរស័ព្ទបានសម្រេច​តែជិះម៉ូតូទាក់ដៃចង្កូតជាមួយឡំប្រឺតាដួលសង្កត់ពីលើ ត្រូវពលរដ្ឋចាប់បានម្នាក់​ រត់រួចម្នាក់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច​ ឯបក្សពួកម្នាក់ទៀតបានយកទូរស័ព្ទជនរងគ្រោះរត់គេខ្លួនបាត់​ បន្ទាប់ពីពួកគេបានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់កំពុងជិះឡំប្រឺតាបានសម្រេច​ ហេីយទាក់ដៃចង្កូតម៉ូតូបណ្ដាលឱ្យដួលសង្កត់ពីលើ កាលពីវេលាម៉ោង១១ និង២០ នាទីយប់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ១៩៥៦ កែងនិងផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ ។

​ ជនសង្ស័យម្នាក់ដែលត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចបានមានឈ្មោះ ចិត្រា ភេទប្រុសអាយុ ១៦ ឆ្នាំ ស្នាក់នៅម្ដុំទួលសង្កែ ចំណែកបក្សពួកម្នាក់ទៀតមិនស្គាល់រត់គេខ្លួនបាត់ មានរហ័សនាម(អាដូច)។
​ យោងតាមសម្ដីអ្នករត់ឡំប្រឺតា​ បានប្រាប់ឲ្យដឹងថាមុនកើតហេតុ រូបគាត់បានដឹកភ្ញៀវបុរសជនជាតិចិនម្នាក់ ចេញពីម្ដុំបុរីជីប ម៉ុង​ ផ្លូវម៉ុងរិទ្ធី យកភ្ញៀវទៅក្រោយផ្សារធីខេ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៥៦ ទិសដៅពីលិចកើត លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលិចមុខជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ មួយគ្រឿង​ពណ៌ខ្មៅស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1IF-6062មកពីក្រោយហើយអែបពីចំហៀងរួចធ្វើកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច តែសំណាងមិនល្អបណ្ដាលឱ្យប៉ះដៃចង្កូតម៉ូតូនិងឡំប្រឺតាដួលសង្កត់ពីលើម្នាក់​ភ្លាមៗនោះអ្នកបើកបរម៉ូតូឡំប្រឺតានិងប្រជាពលរដ្ឋឃើញហេតុការណ៍នោះនាំគ្នាចាប់ឃាត់ខ្លួនបានម្នាក់​ ចំណែកបក្ខពួកម្នាក់ទៀតបានយកទូរស័ព្ទជនរងគ្រោះរត់គេខ្លួនបាត់ស្រមោល។
​ តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា រូបគេធ្លាប់ធ្វើសកម្មភាពឆក់ចំនួន២លើកមកហេីយនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ។
​ ក្រោយមក​ ជនសង្ស័យខាងលេីត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ដេីម្បីធ្វើការសួរនាំនិងសាវជ្រាវរកបក្សពួកម្នាក់ទៀតយកមកផ្ដន្ទាទោសតាមច្បាប់៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print