ទើបការប្រពន្ធថ្មីទៅផ្ទះឪពុកម្តាយជួបជុំមិត្តភក្ដិ ហូបស្រាស្រវឹងបើករថយ្តក្រឡាប់បណ្តាលឱ្យរបួសធ្ងន់ នៅស្រុកស្វាយចេក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់ទើបការប្រពន្ធហើយថ្មីៗបើករថយន្តទៅផ្ទះឪពុកម្តាយជួបជុំបងប្អូនមិត្តភក្ដិហូបស្រាស្រវឹងបើករថយន្តត្រឡប់ទៅផ្ទៈប្រពន្ធវិញជួបគ្រោះថ្នាក់ក្រឡាប់រថយន្តបណ្តាលរបួសធ្ងន់នៅថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០២៣តាមផ្លូវជាតិលេខ56Aស្ថិតភូមិ.ឃុំទ្រាស់ ស្រុកស្វាយចេក ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះទើបការប្រពន្ធហើយថ្មីនេះនៅភូមិ.ឃុំថ្មី ស្រុកថ្មពួក ហើយបានបើករថយន្តមកផឹកស៊ីនៅផ្ទះឪពុកម្តាយបង្កើតនៅភូមិ.ឃុំទ្រាស់ ស្រុកថស្វាយចេក ពេលត្រឡប់ទៅផ្ទះខាងប្រពន្ធវិញបានបើកបររថយន្តម៉ាក់ម៉ីស៊ុយមីស៊ីក្នុងស្ថានភាពស្រវឹងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត២ទៅ៣ត្រឡប់បណ្តាលរបួសធ្ងន់និងខូចខាតរថយន្តធ្ងន់ធ្ងរ។

...

សមត្ថកិច្ចបញ្ជាក់ថា គ្រោះចរាចរណ៍កើតឡើងបង្កដោយខ្លួនឯងបណ្តាលរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនក្រុងសិរីសោភ័ណ ហើយរថយន្តដែលក្រឡាប់ជាច្រើនត្រឡប់ចូលព្រៃឈើត្រូវបានសាច់ញាតិក្នុងភូមិទាញរថយន្តឡើងលើហើយអូសទៅរកជាងធ្វើការជួសជុលដោយខ្លួនឯង។
មូលហេតុគ្រោះថ្នាក់ចរាចរណ៍រខាងលើអ្នកបើកបរថយន្តក្រឡាប់ជាច្រើនត្រឡប់របួសធ្ងន់ព្រោះតែអ្នកបើកបរផឹកស្រវឹងជោគជាំបើកបរខ្វះការប្រុងប្រយត្នក្រឡាប់រថយន្តជាច្រើនត្រឡប់រងការខូចខាតនិងរបួសធ្ងន់តែសំណាងមិនគ្រោះថ្នាក់ដល់អាយុជីវិតព្រោះទើបតែរៀបការប្រពន្ធថ្មីថ្មោងបែទៅដេកពេទ្យវិញ៕ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print