ខេត្តតាកែវ÷នៅព្រឹកថ្ងៃ អង្គារ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស តំណាង លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយតំណាងក្រុមការងារបាល់ទះ និងកីឡាករ (ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ) ដែលត្រូវចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់កីឡាបាល់ទះសម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាកច្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅថ្ងៃព្រហស្បតិ៍ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុដ្ឋានអូឡាំពេជ្រ រាជធានីភ្នំពេញ ខាងមុខនេះ”។
មានមតិសំណេះសំណាលណែនាំក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការរង បាននាំយកសំភារៈឯកសណ្ឋានដល់នាក់ដឹកនាំក្រុម គ្រូបង្គោល និងកីឡាករ ត្រូវតែខិតខំព្យាយាមហ្វឹកហាត់ និងសហការគ្នាលេងឲ្យបានល្អទទួលបានជ័យជំនះលើក្រុមផ្សេង ព្រមទាំងលើកស្ទួយវិស័យកីឡាឲ្យកាន់តែមានភាពរីកចម្រើនទាំងលើឆាកជាតិ និងអន្តរជាតិ។ គូររំលឹកដែរថា កាលពីពេលថ្មីៗកន្លងទៅនេះមានការរៀចំព្រឹត្តិការណ៍ប្រកួតបាល់ទះថ្នាក់ខេត្តដណ្តើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវផងដែរ៕
ដោយ÷ចន្ទ លីហ្សា