បាក់ស្រុតអគារមួយកន្លែងក្នុងខណ្ឌដូនពេញ​ បន្ទាប់ពីមានភ្លៀងលាយខ្យល់យ៉ាងខ្លាំងកាលពីយប់មិញ

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីបាក់អគារមួយកន្លែងក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ​ នាវេលាម៉ោង ២២:៣០នាទីយប់​ ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បច្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣​ ។

​ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ​ បានដឹកនាំកម្លាំងចុះពិនិត្យដល់ទីតាំងអគារស្នាក់នៅរួមមួយកន្លែងដែលបានបាក់ស្រុតនេះ​ បន្ទាប់ពីមានភ្លៀងលាយខ្យល់យ៉ាងខ្លាំងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខណ្ឌដូនពេញ​ សូមជម្រាបជូនថាចំពោះសំណង់អគារស្នាក់នៅរួមដែលមានសភាពចាស់ទ្រុឌទ្រោមនេះគឺស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៨ ភូមិ៥ ,៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ដែលត្រូវបានអជ្ញាធរសង្កាត់-ខណ្ឌជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅទីតាំងនេះមេត្តាចាកចេញពីអគារដើម្បីការពារសុវត្ថិភាពឲ្យរួចផុតពីគ្រោះថ្នាក់ចៃដន្យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុនេះរួចមកហើយនាពេលកន្លងមក។
សូមបញ្ជាក់ថា ចំពោះការបាក់ស្រុតអគារចាស់នេះមិនបណ្តាលឲ្យមានការប៉ះពាល់ដល់អាយុជីវិត ឬរងរបួសណាមួយដល់បងប្អូនប្រជាពលរដ្ឋនោះទេព្រោះដោយសារតែមិនមានអ្នកស្នាក់នៅក្នុងអគារនេះឡើយ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print