ចុះបង្រ្កា​បបទល្មេីសនេសាទ នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ​ ដកហូតសាច់ម៉ង១០០០ម៉ែត្រ​ ឡុក ០៤គ្រឿង​ និងបង្គោ ល៤២០ដើម

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ​ សា​ត​ គឹមសាន​ ស្នង ការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងថា​

កម្លាំងនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ បន្តសហការជាមួយមន្ត្រីជំនាញ​ ចុះប្រតិបត្តិការបង្រ្កា​បបទល្មេីសនេសាទ នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ​ខេត្តបាត់ដំបង​ ជាក់ស្ដែងដកហូតសាច់ម៉ង១០០០ម៉ែត្រ​ ឡុក ០៤គ្រឿង​ និងបង្គោ ល៤២០ដើម។ ​

លោកស្នងការខេត្ត​ បានឱ្យដឹងទៀតថា​ ក្នុង​ប្រតិបត្តិការខាងលើនេះ​ លោកវរសេនីយ៍ឯក​ ភួង​ ចាន់តារ៉ា​ ស្នងការរងផែន ការងារនគរបាល​ប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ និងកម្លាំងប្រចាំការ​នៅស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនី
យ៍ទោ ចក់ នាង នាយរងការិយាល័យ កាលពីថ្ងៃទី​០៨​ ខែវិច្ឆិកា​ម្សិលមិញនេះ​ បានសហការជាមួយកម្លាំងអធិការដ្ឋានស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ ជាអធិការ​ កម្លាំងយោធ​ភូមិភាគ៥ប្រចាំទិសទន្លេសាប​ ចុះបង្ក្រាបបទល្មើស នេសាទ០១លើក នៅក្នុងភូមិសាស្ត្រឡូតិ៍លេខ១២ ភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ទទួលបាន លទ្ធផលគឺ៖
-*ចំណុចបឹងបី
-សាច់ម៉ងប្រវែង៤៥០ម៉ែត្រ
-ឡុកចំនួន០២គ្រឿង
-និងបង្គោលចំនួន១៧០ដើម
-*ចំណុចដំណាក់ព្រះអង្គ
-សាច់ម៉ងប្រវែង៥៥០ម៉ែត្រ
-ឡុកចំនួន០២គ្រឿង
-និងបង្គោលចំនួន២៥០ដើម។
(សរុបសាច់ម៉ង១០០០ម៉ែត្រឡុក ០៤គ្រឿងនិងបង្គោ ល៤២០ដើម)

...

ចំពោះវត្ថុតាងដែលបានរឹបអូស ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print