ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។

យោងតាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលខណ្ឌ​បានឱ្យដឹងថ្ងៃ​ទី០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​នេះថា៖​ ជនសង្ស័យឈ្មោះ កូយ ជីវ័ន ភេទ ប្រុស ជនជាតិខ្មែរ មុខរបរទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។

ប្រភពដដែលបន្តថា​ ករណី​ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកាម្សិលមិញនេះ​ នៅចំណុចភូមិទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ ខណៈ​ជនសង្ស័យបាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​បានសម្រេច​ហើយ​ព្យាយាម​ជិះរត់គេចខ្លួន​ ប៉ុន្តែ​សំណាង​អាក្រក់​ ក៏ប្រទះជាមួយ​កម្លាំងសមត្ថកិច្ច​កំពុង​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ មានការ​សង្ស័យ​ក៏ហៅឃាត់ខ្លួន​សាកសួរ​ ទេីបដឹងថាជាចោរលួចម៉ូតូ​ រួចក៏ឃាត់ខ្លួនយកមកសួរបន្តតែម្តង។

...

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print