ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយបុរសពីរនាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ មនុស្សពីររងរបួសធ្ងន់ខណៈម៉ូតូបុកម៉ូតូពេញទំហឹងនៅតាមបណ្តោយផ្លូវជាតិលេខ៥១ចន្លោះគីឡូម៉ែត្រលេខ ១-២ ស្ថិតក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលចរាចរណ៍មូលដ្ឋានបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣នេះថា,មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។មន្ត្រីជំនាញដដែលបានបន្តឲ្យដឹងទៀតថា,អ្នកបើកបរម៉ូតូ ម៉ាកHONDA DREAM សេ១២៥ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ1FR-3069 បើកបរដោយឈ្មោះហេង ម៉េងតុង ភេទប្រុស អាយុ៣៦ឆ្នាំ។រស់នៅភូមិអំពិលរូង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ  បើកបរពីទិសខាងជើងទៅទិសខាងត្បូងលុះមកដល់ចំណុចដូចខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM សេ១២៥ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ផ្លាកលេខភ្នំពេញ 1BA-3040 បើកបរដោយឈ្មោះ សាត់ ខ្ចារ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។ក្នុងទិដៅបញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសង់ខាងតែម្តង។ នគរបាលបានឲ្យដឹងទៀតថាករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវជាតិលេខ៥១ចន្លោះគីឡូម៉ែត្រលេខ ១-២ ស្ថិតក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុជនរងគ្រោះទាំងពីត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកឧដុង្គម៉ែជ័យចំពោះម៉ូតូទាំងពីរគ្រឿងខាងលើ ជំនាញបានចុះទៅត្រួតពិនិត្យ និងវាស់វែង យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលពង់ នៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print