ខេត្តស្វាយរៀង: បុរសម្នាក់បានស្លាប់ដោយសារជិះម៉ូតូបុកពីក្រោយគោយន្តកែឆ្នៃដឹកស្រូវ ដែលឈប់
នៅចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លើផ្លូវក្រាលកៅស៊ូលេខ៣១៣០ស្ថិតក្នុងភូមិក ញ្ឆែត ឃុំស្វាយរំពារ ស្រុកស្វាយទាប ។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះធុត សុវណ្ណបញ្ញា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកញ្ឆែត ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងជិះ ម៉ូតូម៉ាក ហុងដា សេរីឆ្នាំ២០១៩ពណ៍ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N.០២២១ខូចខាតទាំងស្រុង។
ចំណែកអ្នកបើកបរគោយន្តឈ្មោះ រិន គា ភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិ ថ្មី ឃុំ ខ្សែត ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានគោយន្តកែឆ្នៃដឹកស្រូវមួយគ្រឿង បើកក្នុងទិសដៅពីលិច មកកើត ហើយបានឈប់ចត លើផ្លូវ ដើម្បី លើកស្រូវដាក់លើគោយន្តខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេរីឆ្នាំ២០១៩ពណ៍ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N.០២២១បើកក្នុងទិសដៅស្របទិសគ្នាក៏បុកពីក្រោយពេញទំហឹង
បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។
ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងបានប្រគល់សព ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយទាំងពីរគ្រឿងសមត្ថកិច្ចបានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖សុថាន