ពលរដ្ឋស្ទាក់ចាប់ស្ត្រីម្នាក់ចោទថាជាចោរឆក់ឲ្យអាវុធហត្ថក្រុង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ស្ត្រីម្នាក់ ត្រូវអំណាចនៃកំលាំងសាមគ្គីរបស់ពលរដ្ឋដេញស្ទាក់ចាប់បាន ប្រគល់ឲ្យកំលាំងកងរាជអាវុធក្រុង ប៉ោយប៉ែត បន្ទាប់ពីឆក់ការបូបជាមួយបក្ខពួកនៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ពលរដ្ឋកន្លែងកើតហេតុថាៈ មាករណី ក្រុមចោរមួយក្រុម ជិះម៉ូតូម៉ាក សង់ទ្រីម មួយគ្រឿង មានគ្នាបីនាក់ មានទាំងស្រីម្នាក់ ផងនោះ ធ្វើសកម្មភាពឆក់យកទូរសព្ទដៃ ម៉ាកipon១៤ ប្រូ.
ពីស្ត្រីម្នាក់ ជិះម៉ូតូម៉ាក់scopyមួយគ្រឿង ភ្លាមៗនោះក៏ត្រូវបានប្រជាពលរដ្ឋ ជិះម៉ូតូដេញតាមស្ទាក់ចាប់បានត្រង់ចំណុច តារាងបាល់ទះ ជិតសាលារៀនអូរជ្រៅ ស្ថិតនៅក្នុង ភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ប្រភពពីប្រជាពលរដ្ឋបន្តថា ក្រុមចោលឆក់ ក៏បានផ្ដួល ម៉ូតូ រួច រត់ចែក ផ្លូវគ្នា.តែជាអកុសល ត្រូវប្រជាពលរដ្ឋចាប់បានស្ត្រីម្នាក់ជាបក្ខពួក ជិះម៉ូតូជាមួយ ចាប់បាន រួច ក៏បញ្ជូនទាំងមនុស្ស និងម៉ូតូមួយគ្រឿង ទៅឱ្យ កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print