បុរសជនបរទេសបើករថយន្តលឿនបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រៀបដល់ដី

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តមួយគ្រឿងបើកបរដោយបុរសជនបរទេសម្នាក់ តាមបណ្ដោយផ្លូវបេតុងយ៉ាងលឿនបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមពេញទំហឹង បណ្ដាលឲ្យបាក់រាបដល់ដី។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង
កាលពីម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនបរទេសម្នាក់ បានបើករថយន្តម៉ាក rangrover ពណ៌ប្រផេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BO-1388 បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងស្ដាំដៃ បុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់មួយដើម រាបដល់ដី ចំណែកអ្នកបើរថយន្តបង្កបានចុះចេញពីកន្លែងកើតហេតុគេចខ្លួនបាត់ស្រមោល។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយនៅពេលក្រោយ៕ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print