James Maddison ត្រូវបានដកចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសាររបួសកជើង

ចែករំលែក៖

កីឡាករ James Maddison បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជម្រុះ Euro 2024 នៅខែវិច្ឆិកានេះដោយសាររបួសកជើង។ ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះបានរងរបួសនៅក្នុងការប្រកួតដ៏សំខាន់មួយរបស់ Tottenham ចាញ់Chelsea ក្នុងការប្រកួត Premier League កាលពីថ្ងៃចន្ទ។

 អង់គ្លេស ត្រូវប្រកួត ជាមួយ ម៉ាល់តា នៅ កីឡដ្ឋាន Wembley នៅ ថ្ងៃ សុក្រ ទី១៧ វិច្ឆិកា មុន នឹង ធ្វើ ដំណើរ ទៅ ប្រទេស ម៉ាសេដូន ខាង ជើង នៅ៣ ថ្ងៃ បន្ទាប់។

 ក្លិបមាន់ខ្នាយមាស Tottenham បានប្រកាសថា Maddison នឹងនៅជាមួយ Hotspur Way សម្រាប់ការស្តារនីតិសម្បទាជាមួយបុគ្គលិកពេទ្យរបស់ក្លិប។ ក្លិប មិន បាន បញ្ជាក់ ថា តើ ពួកគេ រំពឹង ថា កីឡាករ រូប នេះ ត្រូវ អវត្តមាន រយៈពេល ប៉ុន្មាន នោះ ទេ។

 Maddison ស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៥ដងក្នុង១១ប្រកួត Premier League សម្រាប់ Spurs ចាប់តាំងពីចូលរួមជាមួយក្លិប Leicester City ក្នុងតម្លៃ៤០លានផោនកាលពីខែមិថុនា។

 កីឡាកររូបនេះបានបង្ហាញខ្លួនចំនួន៥លើកសម្រាប់ក្រុមអង់គ្លេស និងជាកីឡាករបម្រុងដែលមិនបានប្រើក្នុងជ័យជម្នះ លើអ៊ីតាលីកាលពីខែតុលា ដែលធានាបាននូវវគ្គជម្រុះ Euro 2024 សម្រាប់ក្រុមរបស់លោក Gareth Southgate ជាមួយនឹងការប្រកួតចំនួន២ដែលនៅសល់។

 ក្រុមមាន់ខ្នាយមាស Tottenham ដែលជាក្រុមកំពុងឈរលេខ២បណ្តោះអាសន្នក្នុងក្របខ័ណ្ឌ Premier League នេះធ្វើដំណើរទៅជួបក្រុម Wolves នៅរាត្រីនេះថ្ងៃសៅរ៍នេះវេលាម៉ោង៧និង៣០នាទីយប់ម៉ោងនៅកម្ពុជា (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print