ប្រធានាធិបតីអាមេរិកនឹងជួបប្រធានាធិបតីចិននៅថ្ងៃទី ១៥ វិច្ឆិកា

ចែករំលែក៖

សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping នឹងជួបពិភាក្សានៅខាងក្រៅសន្និសីទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលប្រព្រឹត្តទៅនៅ San Francisco Bay នៅថ្ងៃទី 15 ខែ​វិច្ឆិកា​ ខាងមុខនេះ។

ប្រមុខដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ នឹងជួបផ្ទាល់លើកដំបូងចាប់តាំងពីដើមឆ្នាំនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងទំនាក់ទំនងរវាងមហាអំណាច ក៏ដូចជាបញ្ហានៅជុំវិញពិភពលោក ក្នុងនោះមានសង្គ្រាម រុស្ស៊ី អ៊ុយក្រែន និងសង្គ្រាម អ៊ីស្រាអែល ហាម៉ាស។
យោងតាមមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលរបស់ប្រធានាធិបតី Biden កិច្ចពិភាក្សានេះត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហាជាបន្តបន្ទាប់នៅក្នុងទំនាក់ទំនងទ្វេភាគី និងអន្តរជាតិ ដូចជាជម្លោះអ៊ីស្រាអែល-ហាម៉ាស ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាតៃវ៉ាន់។
បញ្ញាសិប្បនិមិត្ត សេដ្ឋកិច្ច ពាណិជ្ជកម្ម សេតវិមានបានប្រកាសថា មេដឹកនាំទាំងពីរក៏នឹងពិភាក្សាអំពីរបៀបដែលសហរដ្ឋអាមេរិក និងចិនអាចបន្តគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ និងធ្វើការជាមួយគ្នាដែលជាកន្លែងមានផលប្រយោជន៍ត្រួតស៊ីគ្នា ជាពិសេសគឺការប្រឈមមុខនឹងបញ្ហាប្រឈមឆ្លងដែនដែលប៉ះពាល់ដល់សហគមន៍អន្តរជាតិ៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print