(ព័ត៌មានបឋម) អគ្គិភ័យកំពុងឆាបឆេះក្លឹបកម្សាន្តមួយកន្លែង (Play99 )យ៉ាងសន្ធោសន្ធៅ​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​

ចែករំលែក៖

​    ភ្នំពញ​ ៖​ ខណៈពេលនេះករណីអគ្គិភ័យកំពុងឆាបឆេះក្លឹបកម្សាន្តមួយកន្លែង(យីហោ​ Play99 )​យ៉ាងសន្ធោសន្ធៅ​បង្កការភ្ញាក់ផ្អេីលនាវេលាម៉ោង ៨និង០០នាទីយប់ ថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០២៣​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

    ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ​ ក្នុងនោះក៏មានអាជ្ញាធរមូលដ្ឋានរួមសហការគ្នាដេីម្បីធ្វេីការបាញ់ពន្លត់ទប់ស្កាត់កុំឱ្យមានការឆេះបន្ថែមទៀត​ ។ ចំពោះមូលហេតុ​ និងព័ត៌មានលម្អិតយ៉ាងណានោះ​ ក្រុមការងារយេីងនឹងលម្អិតនាពេលក្រោយ​ ៕​ 

ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print