លោក Erik ten Hag គ្រូ បង្វឹក របស់ ក្លិប បិសាចក្រហម Manchester United នឹង ខក ខាន ការ ដឹកនាំ ក្រុម នៅ ប្រកួតក្របខ័ណ្ឌ Premier League បន្ទាប់ របស់ គាត់ ដែល ត្រូវ លេង តទល់ ជាមួយក្រុម Everton ដោយ សារ តែ គ្រូ បង្វឹក សញ្ជាតិហុល្លង់ រូបនេះ ទទួល បាន កាត លឿង ទី៣ ក្នុង រដូវកាល នេះអំឡុង ពេល ប្រកួត ទល់ នឹង Luton Town កាល ពី ថ្ងៃ សៅរ៍សប្តាហ៍មុន។
ក្រុមបិសាចក្រហម បាន យក ឈ្នះក្រុមភ្ញៀវ Luton Town ក្នុង លទ្ធផល១–០ ដែល ជា ការ រក គ្រាប់ បាល់ បាន ពី សំណាក់ខ្សែការពារ Victor Lindelof នៅនាទីទី៥៩។ លោក Erik ten Hag នឹង មិន អាច នៅ ឈរ បញ្ជា កូន ក្រុម របស់ ខ្លួនពេលប្រកួត ទល់ នឹង ក្រុម ម្ចាស់ ផ្ទះ Everton នៅ ថ្ងៃ ទី២៦ ខែវិច្ឆិកាខាងមុខនេះបានទេ។
ដោយ ឡែក កាត លឿង២លើក ដំបូង ដែល លោក Erik ten Hag ទទួល បាន គឺ ការ ប្រកួត ទល់ នឹង ក្រុមកាំភ្លើង ធំ Arsenal និងទល់នឹងក្រុម Tottenham Hotspur ជា ហេតុ ធ្វើ ឲ្យ គាត់ ត្រូវ បាន ព្យួរ មួយ ប្រកួត បន្ទាប់។
គួរបញ្ជាក់ថា ក្រុមបិសាចក្រហមបច្ចុប្បន្នកំពុងឈរលេខរៀងទី៦នៅ Premier League មាន២១ពិន្ទុ ពីការប្រកួតចំនួន១២។ ក្រុមនេះហាក់មិនទាន់ធ្វើបានល្អសោះក្នុងដើមរដូវកាលនេះ ដោយមានពិន្ទុដាច់ឆ្ងាយពីក្រុមកំពូលតារាង ហើយបានបាត់បង់ការប្រជែងពានរង្វាន់ League Cup ផងដែរនៅរដូវកាលនេះ ខណៈនៅ Champions league ក្រុមបិសាចក្រហមកាន់តែដុនដាបដោយកំពុងឈរបាតតារាងប្រឈមនឹងការធ្លាក់ចេញពីក្នុងវគ្គជម្រុះតាមពូលផងដែរ ៕ (រូបភាព ៖ dailypost.com)