ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកនូវចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- កម្ពុជាជាប្រទេសតូចនិងខ្សោយខាងកងទ័ពបើប្រៀបធៀបនឹងប្រទេសនានាក្នុងតំបន់ = ដូច្នេះកម្ពុជាមិនអាចជាចំណុចស្នូលនៃភូមិសាស្ត្រនយោបាយអាស៊ាននិងឥណ្ឌូប៉ាស៊ីហ្វិកដូចអា គឹម សុខ ថាទេ?
២- ដែលហៅថានយោបាយវៃឆ្លាតរបស់ រ៉ុង ឈុន គឺចាកចោលភ្លើងទៀនដែលមានកម្លាំងទៅប្រវារយកបក្សដែលអត់មានកម្លាំងនយោបាយ = និងចងសម្ព័ន្ធភាពជាមួយបក្សដែលអត់កម្លាំងនយោបាយ។
៣- សម្ព័ន្ធភាពគណបក្សឆ្ពោះទៅអនាគត = គឺឆ្ពោះទៅរកទីអស្តង្គតហើយ?
៤- ឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យដល់គេបោះឆ្នោតឲ្យបែរជាមិនទទួលយក = គ្រាន់ជាមាយារនយោបាយរបស់ រ៉ុង ឈុន តែប៉ុណ្ណោះ?
៥- សម្រាប់បក្សប្រឆាំងនៅកម្ពុជា ស្អីក៏ដោយសុទ្ធតែជោគជ័យនិងរឹងមាំ = ជាង៣០ឆ្នាំហើយអស់គូថខោក៏ជាជោគជ័យនិងរឹងមាំដែរ?
៦- បក្សកាន់អំណាចលេងតែផ្លូវភ្លឺទេ = មានតែក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំងទេដែលលេងផ្លូវងងឹត?
៧- មានតែបក្សប្រឆាំងទេដែលធ្វើនយោបាយតាមផ្លូវមិនស្អាតស្អំ = ទើបគ្មានការគាំទ្រពីប្រជាជនកម្ពុជា។
៨- អង្គការចលនាមាតាធម្មជាតិ = គឺអង្គការរបស់អាជនបរទេសឈ្មោះអាឡិច = ធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាជារហូតដែលត្រូវបានសមត្ថកិច្ចរំលាយចោលរួចហើយ។
៩- រាល់សកម្មភាពរបស់យុវជនបម្រើនយោបាយរបស់អាឡិច = គឺជាសកម្មភាពខុសច្បាប់។
១០- សំណើររបស់ក្រុមយុវជនចលនាមាតាធម្មជាតិមិនមែនសុទ្ធតែត្រឹមត្រូវទេ = ព្រោះក្រុមនេះគ្រាន់តែជាឈ្នាន់និងធ្វើសកម្មភាពបម្រើនយោបាយបរទេស? ៕
ដោយ ៖ សហការី