ក្លិបអ្នកមានបុណ្យ Barcelona កំពុងស្វែងរកលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចុះហត្ថលេខានាំយកកីឡាករ Wilfred Ndidi ពីក្លិបLeicester City ដែលកំពុងលេងនៅ Championship។
ខ្សែបម្រើនៅក្រុម Leicester City រូបនេះបានស្នាក់នៅជាមួយក្លិបអង់គ្លេស បើទោះបីជាពួកគេធ្លាក់ចេញពីក្របខ័ណ្ឌកំពូលPremier League កាលពីរដូវកាលមុនក៏ដោយ។
កីឡាករវ័យ២៦ឆ្នាំរូបនេះបានចុះកុងត្រាជាមួយ Leicester កាលពីឆ្នាំ២០១៧ ហើយបានបង្ហាញខ្លួន២៥២លើកសម្រាប់ក្លិបក្នុងការប្រកួតទាំងអស់ ដោយបានរួមចំណែក១៤គ្រាប់ និង១៦ assists នៅក្នុងដំណើរការនេះ។
ខ្សែបម្រើ Ndidi នៅសល់កុងត្រាជាមួយ Leicester City រហូតដល់ខែមិថុនាក្រោយ ហើយគាត់ត្រូវបានគេរំពឹងយ៉ាងមុតមាំថានឹងចាកចេញក្នុងនាមជាកីឡាករមិនមានតម្លៃផ្ទេរ។ ក្លិបយក្សអេស្ប៉ាញត្រូវបានគេជឿថា ជាអ្នកកោតសរសើររយៈពេលវែងទៅលើNdidi ហើយយោងទៅតាមសារព័ត៌មានអេស្ប៉ាញ ក្លិបយក្សនៅ La Liga មួយនេះសង្ឃឹមថា នឹងចុះហត្ថលេខាលើគាត់នៅខែមិថុនា ឆ្នាំ២០២៤។
ជាមួយគ្នានោះក្លិបធំៗដូចជា Bayern Munich, Atletico Madrid និង Juventus ក៏ត្រូវបានគេអះអាងថា ចង់បានផងដែរ ប៉ុន្តែBarcelona ត្រូវបានគេជឿថា ជាក្លិបឈានមុខគេសម្រាប់ការចុះហត្ថលេខារបស់គាត់ ៕ (រូបភាព ៖ dailypost.com)