រថយន្តបើកលឿនក្នុងទីប្រជុំជនជ្រុលទៅបុកម៉ូតូស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល: រថយន្តមួយគ្រឿងបើកលឿនក្នុងទីប្រជុំជន ចាប់ហ្រ្វាំងមិនជាប់ បណ្ដាលទៅបុកម៉ូតូនៅខាងមុខស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០និង៥១នាទី នៅលើផ្លូវជាតិលេខ៦ កែងនឹងផ្លូវលំ ចន្លោះគីឡូមែត្រលេខ២០_២១ ត្រង់ចំណុចភូមិព្រែកថ្មីឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ខេត្ដកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយិនដាយ បើកបរដោយឈ្មោះបាន បៀន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិសំបួរឃុំបណ្ដោ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះស្លាប់ឈ្មោះ មឿន សោភា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងត្នោត ឃុំត្រពាំងធំត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកម្មករសំណង់ ដោយមានរួមដំណើរ០១នាក់ ឈ្មោះ ឡេង សុខរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិខ្ចៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរ កម្មករសំណង់ (របួសធ្ងន់)។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុគេបានឃើញរថយន្តបង្កខាងលើ ធ្វើដំណើរពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងផ្សេងទៀតឆ្លងផ្លូវ ហើយរថយន្តបង្កខាងលើក៏បានជាន់ហ្វ្រាំងមិនស៊ី ក៍គេចមកស្ដាំបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដា ដែលធ្វើដំណើរពីត្បូង ទៅជើង ស្របទិសគ្នា បណ្ដាលអោយស្លាប់អ្នកបើកបរម៉ូតូឈ្មោះ មឿន សោភា នៅកន្លែងកើតហេតុ និងរបួសធ្ងន់ដល់អ្នករួមដំណើរម៉ូតូឈ្មោះឡេង សុខរ៉ា ហើយបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករកាកោង១។
ក្រោយពីទទួលបានពត៌មានកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុនិងវាស់វែង រួចហើយបានយកម៉ូតូ និងរថយន្ត មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ចំពោះអ្នកបើកបរឈ្មោះ បាន បៀន ជំនាញបាននាំខ្លួនមកសាក់សួរនៅអធិការដ្ដាននគរបាលស្រុកមុខកំពូល។
ចំណែកសព កម្លាំងជំនាញបានដឹកយកមកតំកល់ទុកនៅក្នុងវត្តរតនៈបុប្ផារាម ហៅវត្តព្រែកអញ្ចាញរងចាំក្រុមគ្រួសារមកទទួល។
សេចក្តីសន្និដ្ឋាន ដោយអ្នកបើកបរ រថយន្ត បើកបរលឿន ក្នុងទីប្រជុំជន ខ្វះការប្រុងប្រយ័ត្ន ពេលមានឧបសគ្គ ជាន់ហ្វ្រាំងមិនជាប់ រួចគេចមកស្ដាំក៍បានបុកម៉ូតូនៅខាងស្ដាំតែម្ដង ៕ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print