ផ្ទុះបំពង់ហ្គាសក្នុងយាន្តដ្ឋានជួសជុលរថយន្តបណ្ដាលឲ្យស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល: យុវជនជាជាងជួសជុលរថយន្តម្នាក់ ស្លាប់បាត់បង់ជីវិតដោយសារផ្ទុះបំពង់ហ្គាស ខណៈកំពុងជួសជុលរថយន្ត កាលពីថ្ងៃទី១៤ ខែវិច្ចកា ឆ្នាំ២០២៣ វេលាម៉ោង១៦និង២០នាទី នៅចំណុចយានដ្ឋានជួសជុលរថយន្ត របស់ឈ្មោះ ខេង ឃាង ស្ថិតនៅក្នុងភូមិខ្ពប សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុក សេងហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្ពប សង្កាត់សំពៅពូន ក្រុងសំពៅពូន  ខេត្តកណ្តាល។
ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ កុក ហួ និង ឈ្មោះ ខេង ឃាង កន្លងមកជនរងគ្រោះ គឺជាក្មួយនិងជាកូនជាងជួសជុលរថយន្តរបស់ ឈ្មោះ ខេង ឃាង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/សង្កាត់កន្លែងកើតហេតុ។ លុះនៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានកំពុងផ្សារដែករថយន្តនៅក្នុងយានដ្ឋានខណ:នោះក៏បានផ្ទុះបំពង់ហ្គាស់សម្រាប់ផ្សារដែកដែលនៅជិតខ្លួន បណ្តាលអោយរងរបួសធ្ងន់។ក្រោយពេលកើតហេតុជនរងគ្រោះក៏ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រួចបានស្លាប់ពេលសង្គ្រោះនៅមន្ទីរពេទ្យ៕ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print