ចាប់បញ្ជូនខ្លួនជនជាតិចិន២នាក់ទៅតុលាការ ពីបទប្រព្រឹត្តិបទល្មើស ចាប់បង្ខាំង ដើម្បី ជំរិតទារប្រាក់ នៅចំណុច បុរីញូថោន

ចែករំលែក៖

ភ្នំពេញ៖ ការរិយាល័យ​ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២៣ បានបញ្ជូនខ្លួនជនសង្ស័យពីរនាក់ដែលជាជនជាចិន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទប្រព្រិឹត្តបទល្មើស ចាប់បង្ខាំង ដើម្បី ជំរិតទារប្រាក់ចំនួន៦៤០០ដុល្លាអាមេរិក។

១-ឈ្មោះ WENG SHENGFENG ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ចិន មុខរបរ អាជីវករ ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះ ZHANG YAN ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ចិន មុខរបរ អ្នកបើកបរ រថយន្ត ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ចំណែក ជនរងគ្រោះឈ្មោះ LI CHANFU ភេទ ប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EH ៨៣៩៦៧៩៨ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថាការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សូមគោរពរាយការណ៍ ដោយទទួល បានបញ្ហាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការ ដឹកនាំបញ្ហាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ។

កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០០ និង ៣០ នាទី មានករណី ចាប់ឃុំ ឃាំង និងបង្ខាំងដោយខុសច្បាប់ (ជំរិតទារប្រាក់ចំនួន ៦៤០០ដុល្លារអាមេរិក(ប្រាំមួយពាន់បួនរយដុល្លារអាមេរិក) និង ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣មួយគ្រឿង ប្រព្រឹត្តនៅចំណុចបុរីញូ ថោន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

បង្កឡើងដោយជន សង្ស័យចំនួន០៣ នាក់ ជនជាតិចិន ជិះរថយន្តមួយគ្រឿងម៉ាកTOYOTA PRIUS ពណ៌ ទឹកប្រាក់ មិនចាំ ផ្លាកលេខ ប្រដាប់ដោយអាវុធខ្លីមិនស្គាល់ម៉ាកចំនួន ០២ ដើម មានឈ្មោះ WENG SHENGFENG ភេទ ប្រុស អាយុ៤០ ឆ្នាំ ជនជាតិ ចិន , ឈ្មោះ ZHANG YAN ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ចិន និង បក្ខពួកមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ចិន នៅពេលជនរងគ្រោះឈ្មោះ LI CHANFU ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិ ចិន បានចេញពីហូបអាហារនៅកន្លែងកើតហេតុ ស្រាប់តែជនសង្ស័យបាននាំគ្ន ចាប់ជនរងគ្រោះដាក់ចូលក្នុងរថយន្តរួចបើករថយន្តដឹកជនរងគ្រោះគេចខ្លួនបាត់តែម្តង។

...

ក្រោយពីមានករណីខាងលើកើតឡើង កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ និងតាមផ្លូវដែលជន សង្ស័យបានដឹកជនរងគ្រោះគេចខ្លួន និងទីតាំងដែលជនសង្ស័យយកជនរងគ្រោះទៅចងទុក រហូតដល់កំណត់ មុខសញ្ញាប្រព្រឹត្តបទល្មើសបាន ហើយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ៤៥ នាទី កម្លាំង ការិយាល័យ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ នៅចំណុចកងផ្សាររតនាផ្លាហ្សា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print