បញ្ចប់ការងារនៅជំហានទី២ ប្រព័ន្ធស្រោចស្រពព្រៃខ្ពស់បានផ្តល់ទឹកសម្រាប់ផ្គត់ផ្គង់លើដីស្រែប្រមាណ ១៥.០០០ហិកតា

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយសារតែជាអតីតតំបន់ប្រទាញប្រទង់ក្នុងសម័យសង្គ្រាម បានធ្វើឲ្យប្រឡាយព្រៃខ្ពស់ ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានទុកចោលអស់ពេលដ៏យូរ និងខូចខាតទាំងស្រុង ប្រើប្រាស់លែងកើត ដែលធ្វើឲ្យតំបន់នេះមានការប្រឈមនឹងកង្វះខាតទឹកសម្រាប់ការងារបង្កបង្កើនផល ក៏ដូចជាការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងក្នុងរដូវប្រាំង និងរដូវវស្សា ។

...

ក្រោយពេលដែលប្រទេសទទួលបានសន្តិភាពពេញបរិបូណ៍ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារបច្ចេកទេស សិក្សា និងឈានទៅសាងសង់ឡើងវិញទាំងស្រុងនូវប្រព័ន្ធស្រោចស្រពព្រៃខ្ពស់នេះ ។

បន្ទាប់ពីបានធ្វើការសិក្សាចប់រួចរាល់ជាស្ថាពរ ប្រព័ន្ធធារាសាស្ត្រព្រៃខ្ពស់ ត្រូវបានបើកការដ្ឋានដំំណើរការសាងសង់ នៅក្នុងខែមករា ឆ្នាំ២០១២ ដោយមានទំហំការងារ៖ សាងសង់ប្រឡាយមេព្រៃខ្ពស់ប្រវែង ២៦គីឡូម៉ែត្រ សាងសង់សំណង់សិល្បការធំតូចសរុបចំនួន ២៩កន្លែង ។

ក្រោយពេលបញ្ចប់ជំហានទី១ ការសាងសង់ជំហានទី២ ត្រូវបានចាប់ផ្តើម នោះគឺការសាងសង់សំណង់កាត់ស្ទឹងបវេល ដែលបំពាក់ដោយទ្វារទឹកស្វ័យប្រវត្តិ សម្រាប់បញ្ចាល់ និងចែកចាយទឹក ។ តាមរយៈសំណង់ និងប្រឡាយមេព្រៃខ្ពស់បានធ្វើឲ្យស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណ ត្រូវបានតភ្ជាប់គ្នា និងបំពេញទឹកឲ្យគ្នាទៅវិញទៅមក ។ ការងារនេះត្រូវបានចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៤ និងបានបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០១៦ ។

បន្ទាប់ពីបានបញ្ចប់ការងារនៅជំហានទី២ ប្រព័ន្ធព្រៃខ្ពស់បានផ្តល់ទឹកសម្រាប់ផ្គត់ផ្គង់លើដីស្រែប្រមាណ ១៥.០០០ ហិកតា និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ៣មុឺនគ្រួសារ ដែលរស់នៅក្នុងស្រុកបវេល ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ។

នៅឆ្នាំខាងមុខ ក្រសួងនឹងបន្តកសាងប្រឡាយរងប្រមាណ ១៥០គីឡូម៉ែត្របន្ថែមទៀត ដើម្បីពង្រីកលទ្ធភាពស្រោចស្រពរបស់ប្រព័ន្ធនេះឲ្យបានកាន់តែទូលំទូលាយ ៕

1 (1)

1 (7)

1 (4)

1 (5)

1 (3)

1 (2)

1 (6)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print