សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនយកទៅសួរនាំនឹងចាត់ការតាមច្បាប់ពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលរដ្ឋ។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

ជនសង្ស័យឈ្មោះហៃ​ ពន្លឺ​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបរបេីកបររថយន្ត​ ស្នាក់នៅភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។
តាមសមត្ថកិច្ចបានឱ្យដឹងថា​ នៅមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីកម្លាំងបានចុះល្បាតក្នុងមូលដ្ឋានងាយរងគ្រោះដេីម្បីទ​ប់ស្កាត់បទល្មេីសផ្សេងៗលុះមកដល់ចំណុចកេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1JE 7624 ដោយគ្មានសោរ​ និងស្នាមដោះស្លាកកម៉ូតូដោយឃេីញខុសពីធម្មតា​ ក៏ហៅឈប់ចែកឆេលេីដងខ្លួនរកឃេីញកូនសោរសម្រាប់កាច់បំបែកគ្រាប់សោរ​ កម៉ូតូមួយឈុតទេីបឃាត់ខ្លួនតែម្តង។

នៅមុខសមត្ថកិច្ចនសង្ស័យបានសារភាពថា​ម៉ូតូខាងលេីត្រូវបានមិត្តភក្រ្តម្នាក់ឈ្មោះវ៉ៃ​ មិនដឹងលួចមកពីណានោះទេដោយឱ្យខ្លួនជួយជិះយកទៅទុកនៅបន្ទប់ជួលខ្លួនសិនតែមិនទាន់ដល់បន្ទប់ជួលផងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

...

បច្ចុប្បន្ន​ជន​សង្ស័យ​ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាសាដំបូងរាជធានីភ្នំពេញ ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print