ជ្រុះសក់ ឈឺសន្លាក់ បាត់បង់គ្រាប់ឈាម អាចជាជំងឺលូពីស (Lupus)!

ចែករំលែក៖

ភ្នំពេញ ៖ មិនមានមនុស្សច្រើនទេ ដែលធ្លាប់លឺឬស្គាល់ជំងឺ Lupus។ នេះប្រហែលមកពីជំងឺនេះ មិនមានឈ្មោះជាខេមរភាសា។ ផ្ទុយទៅវិញ ជំងឺនេះត្រូវបានសង្កេតឃើញកើតមានលើប្រជាជនអាស៊ី (Prevalence) ក្នុងចំនួនពី ៣០ ទៅ ៥០នាក់ ក្នុងចំណោមប្រជាជន ១០០,០០០នាក់ (ភាគច្រើនកើតឡើងទៅលើមនុស្សស្រី)។

Lupus ជាជំងឺមួយដែលបង្កឡើងដោយភាពមិនប្រក្រតីនៃប្រព័ន្ធការពារ (Auto Immune Disease)។ ជាទូទៅជំងឺនេះ ប៉ះពាល់ទៅលើសរីរាង្គច្រើនក្នុងពេលតែមួយ ជាហេតុធ្វើឲ្យមានការលំបាកក្នុងការធ្វើរោគវិនិច្ឆ័យ។

ក) រោគសញ្ញាដែលយើងអាចឃើញមានដូចជា៖

   – អស់កម្លាំង

   – គ្រុនក្តៅ

   – ជ្រុះសក់ និងមានបញ្ហាលើស្បែកពិសេសលើមុខ

   – ឈឺសន្លាក់

   – បាត់បង់គ្រាប់ឈាម (ឈាមក្រហម ឈាមស ឬ ផ្លាកែត) 

   – បញ្ហាតម្រងនោមដូចជា ទឹកនោមប្រៃជាដើម (ការដែលមានការប៉ះពាល់លើតម្រងនោម ជាកត្តាកំណត់នូវភាពធ្ងន់ធ្ងររបស់ជំងឺ)។

ខ)ការព្យាបាល៖

ការព្យាបាលជាទូទៅទាមទាររយៈពេលយូរ (លើសពីមួយឆ្នាំ) ហើយពេលខ្លះជំងឺនេះអាចលាប់វិញបាន។

ដូចនេះប្រសិនបើបងប្អូនមានរោគសញ្ញាដូចដែលបានរៀបខាងលើ ដែលពុំដឹងមូលហេតុច្បាស់លាស់ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីកុំឲ្យជំងឺនេះមានការវិវត្តទៅរកសភាពធ្ងន់ធ្ងរ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print