ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា មានចុះអ័ព្ទនៅពេលព្រឹកនៅបណ្តាខេត្តជាប់ក្បែរនឹងជួរភ្នំដងរែក

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ៖

ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនដែលបាននិងកំពុងគ្របដណ្តប់មកលើប្រទេសកម្ពុជាចុះខ្សោយ ជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងល្បឿនមធ្យម។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖

១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ មានចុះអ័ព្ទនៅពេលព្រឹកនៅបណ្តាខេត្តជាប់ក្បែរនឹងជួរភ្នំដងរែក។

២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២០-២៣°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី
⁃តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទនៅពេលព្រឹក។

៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី
⁃រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print