ក្រសួងបរិស្ថាន ជូនដំណឹងស្តីពីទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន»

ចែករំលែក៖

ភ្នំពេញ : ក្រសួងបរិស្ថានមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ រួមទាំង វិស័យឯកជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាល ខេត្តសៀមរាប នឹងប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងស្រឡាញ់បរិស្ថាន និង ជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ជាពិសេស ជំរុញចលនាចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដើម្បីជា ប្រយោជន៍ដល់សង្គមជាតិ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០ ដល់ ០៩:៣០នាទីព្រឹក នៅបរិវេណសួនច្បារទល់មុខព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប។

អាស្រ័យហេតុនេះ សូម អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សាធារណជន ក៏ដូចស្ថាប័ន ពាក់ព័ន្ធ វិស័យឯកជនជ្រាប និងចូលរួមព្រឹត្តិការណ៍ខាងលើ ឱ្យបានច្រើន ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print