ទីក្រុងព្យុងយ៉ាងទទួលបានជោគជ័យក្នុងការបាញ់បង្ហោះ ផ្កាយរណបស៊ើបការណ៍ដំបូងបំផុតរបស់ខ្លួន

ចែករំលែក៖

កូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថាកូរ៉េខាងជើង នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះបានអះអាងពីជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតមួយរបស់ខ្លួន យកទៅដាក់នៅគន្លងតារាវិថី បន្ទាប់ពីទទួលបរាជ័យ ២លើកកន្លងមកនេះ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថ្កោលទោសថាការបាញ់បង្ហោះនេះ ជាទង្វើបំពានលើទណ្ឌកម្មរបស់ UN។

KCNA ដោយផ្អែកលើរដ្ឋបាលជាតិបច្ចេកវិទ្យាទីអវកាសកូរ៉េខាងជើង បានឱ្យដឹងថាផ្កាយរណបស៊ើបការណ៍ Malligyong-1 ត្រូវបានបាញ់ចេញពី មូលដ្ឋានបាញ់បង្ហោះផ្កាយរណប Sohae កាលពីម៉ោង ១០៖៤២នាទីយប់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ហើយបានចូលទៅក្នុងគន្លងតារាវិថី នៅម៉ោង ១០៖៥៤នាទីយប់ថ្ងៃដដែល។ ទីភ្នាក់ងារទីអវកាសកូរ៉េខាងជើង ក៏បានប្ដេជ្ញាដែរថាទីក្រុងព្យុងយ៉ាងនឹងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍បន្ថែម ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីពង្រឹងសមត្ថភាពតាមដានលើកូរ៉េខាងត្បូង និងបណ្ដាប្រទេសក្នុងតំបន់ជាប្រយោជន៍ដល់កងកម្លាំងប្រដាប់ អាវុធកូរ៉េខាងជើង។
ទាំងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានចេញមុខថ្កោលទោសភ្លាមៗចំពោះការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់ កូរ៉េខាងជើង។ ប៉ុន្តែមិនទាន់បញ្ជាក់ ឬទទួលស្គាល់ថាតើការបាញ់បង្ហោះផ្កាយរណបនេះពិតជាទទួលបានជោគជ័យពិតមែន ឬក៏យ៉ាងណានោះទេ ខណៈពួកគេកំពុងធ្វើការវិភាគនៅឡើយ៕

...

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print