នគរបាលស្រុកថ្មគោលឃាត់ខ្លួនយុវជនម្នាក់ក្នុងករណីរំលោភលើសេចក្តីទុកចិត្តយកម៉ូតូអនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៥ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោលខេត្ត បាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹមពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញ រួមនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរតាគីស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយ១នាក់ឈ្មោះរតនា ផាត់ថៃ ភេទ ប្រុសរស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទរំលោភលើសេចក្តីទុកចិត្ត ដោយដកហូតបាន ម៉ូតូ១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V-7640 លេខតួ, ម៉ាស៊ីន ND125ME(9436100)នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ។

ចំពោះមូលហេតុដែលនាំឱ្យមានការឃាត់ខ្លួនបែប នេះ គឺកាលពីថ្ងៃទី១៩ខែ វិច្ឆិកាឆ្នាំ២០២៣ ជនសង័្សយខាងលើ បានខ្ចីម៉ូតូខាងលើពីជនរងគ្រោះឈ្មោះ ធី យ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ប៉ុន្តែពេលខ្ចីយកទៅគឺជិះយកទៅបាត់មិនឃើញយកម៉ូតូមកប្រគល់ឱ្យម្ចាស់ វិញឡើយ ដែលជាហេតុនាំឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ចន គរបាល។

...

តាមរយៈពាក្យបណ្តឹងនេះទើបសមត្ថកិច្ចនគរបាលស្រាវ ជ្រាវស្វែងរកជនសង័្សយខាងលើ រហូតឃាត់ខ្លួននិងដកហូតម៉ូតូ ជារបស់ជនរងគ្រោះប្រគល់ជូនគាត់វិញ រីឯជនសង័្សយរូបនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធី ៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print