រដ្ឋបាលរាជធានីភ្នំពេញ ត្រៀម កម្លាំងសន្ដិសុខការពារបុណ្យអុំ ទូក៣ថ្ងៃ ដើម្បីកម្មវិធីប្រព្រឹត្ដទៅដោយរលូន រួចហើយ

ចែករំលែក៖

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមកម្លាំងសន្ដិសុខការពារបុណ្យអុំទូក៣ថ្ងៃ ដើម្បីកម្មវិធីប្រព្រឹត្ដទៅដោយរលូន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំត្រៀមលក្ខណៈបុណ្យអុំទូក
ដោយការចូលរួមពីស្នងការដ្ឋានរាជធានី, ទីបញ្ជា ការដ្ឋានកងររាជអាវុធហត្ថរាជធានី,អភិបាលខណ្ឌទាំង១៤ និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ វិច្ឆិកា ២០២៣នៅសាលារាជធា នីភ្នំពេញ ។
លោកឃួង ស្រេង៖ បានបញ្ជាក់ថា៖ ពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះ លោកស្នើអោយកម្លាំងពាក់ព័ន្ធនិងអាជ្ញាធរមានសត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមក លេងពិធីបុណ្យនេះ ដោយចាប់ពិនិត្យអាវុធជាតិផ្ទុះចាប់ពីយប់នេះតទៅ ជាមួយនិងការដាក់វេនប្រចាំបញ្ជាអោយបានច្បាស់លាស់។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ស្នើអាជ្ញាធរខណ្ឌយកចិត្តទុកដាក់ចំពោះទីតាំងសប្បាយភាពពិសេសបៀកាឌិនដែលរំខានដល់ដំណេកប្រជាពលរដ្ឋ ។ ក្នុងនាមអាជ្ញាធរជាម៉ែជាឪប្រជាពលរដ្ឋ ត្រូវថ្លឹងថ្លែង ទាំងសងខាង។ អ្នកបើកប៊ៀកាឌិនបានធ្វើអោយចំណេញដល់ជាតិ តាមរយៈការផ្តល់ជូនការងារជូនប្រជាពលរដ្ឋបានធ្វើ តែបើរំខានប្រជាពលរដ្ឋនៅតំបន់នោះយើងក៏មិនអាចទទួលយកបានដែរ។
លោក ឃួង ស្រេង បានជំរុញឱ្យ អាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង់ ចោរឆក់ប្លន់ ឱ្យបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យនៅតាមដានបា បារាំង ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។
-ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះទីតាំងណាកកស្ទះខ្លាំង ត្រូវតែម្រួលឬបង្វែរមនុស្សចេញ ជៀសវាងកុំអោយមានបញ្ហាមិនល្អកើតឡើង។
លោក បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យល្អជាប្រចាំ ។ ក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំជាគណៈកម្មការមួយរួចរាល់ ហើយគណៈកម្មការនេះយើងក៏បានរៀបចំបន្សីចូលគ្នារួចហើយដែរ ជាមួយកម្លាំងកងអង្គរ័ក្ស និង អគ្គស្នងការនគរបាលជាតិ សំដៅធ្វើយ៉ាងណាអោយព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ។
លោកឃួង ស្រេង បានសហនើឱ្យសហការគ្នាជាប្រព័ន្ធលើបញ្ហាចរាចរ ទាំងមន្ទីរសាធារ ណការនិងដឹកជញ្ជូនរាជធានីនិងកម្លាំងសមត្ថកិច្ចប៉ូលីស ដើម្បីកាត់បន្ថយការការស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចេញសេចក្តីដំណឹងពីទីកន្លែងសប្បាយភាព កន្លែងប្រគុំតន្ត្រី ដើម្បីឱ្យ ប្រជាពលរដ្ឋបាលជ្រាបជាដំណឹង ពួកគាត់សម្រេចទៅទស្សនានៅទីតាំងណាមួយចំនួនរួចហើយ ។
លោកបានជំរុញឱ្យអាជ្ញាធរខណ្ឌ មានវិធានការចាប់កំប្លោកនៅតាមដងទន្លេសាប សម្រាប់អាជ្ញាធរខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌដូនពេញនិងមន្ទីរកសិកម្មរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំអោយកំប្លោកនេះរំខានដល់ការប្រណាំងទូក។ ត្រូវគិតគូរអោយបានម៉ត់ចត់បំផុត ចំពោះការប្រមូល ទុកដាក់សំរាម សំណល់រឹង នៅក្នុងពិធីនេះ ។ចំពោះការតុបតែងកែលម្អររាជធានីភ្នំពេញ សម្រេចបានជាង៩០ភាគរយហើយ ក្នុងនោះត្រៀមកំលាំងតុបតែងភ្លើង ត្រៀមកម្លាំងបោសសំអាតជាង៣០០នាក់ ដោយចាប់ពីម៉ោង ១១យប់ ដល់៦ព្រឹក បានរៀបចំបន្ទប់ ទឹកបង្គន់អនាម័យ៥៦៧បន្ទប់ ទាំងបង្គន់សាធារណៈនិងសម្រាប់កីឡាករ។
តាមគម្រោងព្រះរាជពិធីឆ្នាំនេះនឹងមាន ទូក ង ចូលរួមប្រណាំងប្រមាណជាង៣០០ទូក (រាជធានីភ្នំពេញ មានប្រមាណជាង៤០ទូក) មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត២ម៉ឺននាក់និងមានប្រទីពចូលរួមប្រមាណជាង៣០ប្រទីព។
ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះ នៅអតីតៈឃ្លាំងសាំងក្នុងខណ្ឌឬស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍OCICខាងជើងរង្វង់ មូលនាងមច្ឆា ខណ្ឌជ្រោយចង្វារ មួយទីតាំងទៀត ហើយទី តាំងទាំង២នេះនឹងការរៀបចំបណ្តាញទឹក ភ្លើងនិងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ៕ ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print