ភ្នំពេញ៖ យោងតាមតាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង ៧និង ០០នាទីព្រឹកស្ថិតនៅចំណុចក្រុមទី០៩ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង សមត្ថកិច្ចបានអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេ នីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីបានដឹកនាំកម្លាំងនគរបាលយុត្តិធម៌នៃអធិ ការដ្ឋាននគរបាលស្រុកនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥០២ ដប. ច ខ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ របស់លោក គីម រ៉ាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ ដំបង ដែល ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចាប់ខ្លួនពិរុទ្ទ្ធជនចំនួន ០១នាក់ឈ្មោះ ពាង វ៉ក់ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពីបទហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹ ត្តិនៅចំណុចក្រុមទី០៩ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សីខេត្តបាត់ ដំ បង កាល ពីថ្ងៃទី៨ ខែមេសាឆ្នាំ២ ០១១។
បច្ចុប្បន្នពិរុទ្ធជនរូបនេះត្រូវបានឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕ដោយ៖អរុណរះ