តោះ! ឈ្វេងយល់បន្ថែមពីបង្គោលសញ្ញា និងសញ្ញាលើរបារ​(បង្គោលគីឡូម៉ែត្រ)

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​ការឈ្វេងយល់បន្ថែមពីបង្គោលសញ្ញា និងសញ្ញាលើរបារ៖ បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១០គ.ម) | បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) |បង្គោលសញ្ញាផ្លូវកោង ឬ តំរង់ផ្លូវ | បង្គោលសញ្ញាផ្លូវកោង (កោងគ្រោះថ្នាក់) | សញ្ញាលើរបារផ្លូវកោងទៅស្ដាំ កោងទៅឆ្វេង |សញ្ញាបង្ហាញឧបសគ្គ នៅខាងស្ដាំ នៅលើទ្រូងផ្លូវ នៅខាងឆ្វេង និងបង្គោលសញ្ញាផ្លូវរថភ្លើងឆ្លងកាត់

ក្រសួង​សាធារណការ​ ក៏បានបង្ហាញពីផ្លាកសញ្ញាបង្ហាញផ្លូវរួមតូចនៅខាងស្ដាំ (CARRIAGE WAY NARROWS ON RHS)៖ សញ្ញានេះ ប្រើសម្រាប់ឱ្យអ្នកបើកបរ ប្រុងប្រយត្ន័ខាងមុខមានផ្លូវរួមតូចនៅខាងស្ដាំ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរប្រកបដោយការប្រុងប្រយ័ត្ន និងមានអធ្យាស្រ័យខ្ពស់​ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងគ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ។

...

បន្ថែមពីនេះ​ ក្រសួង​ ក៏បានអំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​សូមចូលរួមរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobil App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print