កម្ពុជាទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង (ប.ស.ស.) នៅប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ប្រទេសម៉ាឡេសុី ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រងស្តីពីការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

គិតរហូតមកដល់ពេលនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាធ្លាប់ទទួលបានពានរង្វាន់អង្គភាពឆ្នើមស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៧រួចមកហើយពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ហើយពាន់រង្វាន់អង្គភាពឆ្នើមដែលទទួលបាននាពេលនេះ គឺជាពានរង្វាន់ទី៨ ដែលប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បានផ្តល់ជូន។

សូមបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាធ្លាប់ធ្វើជាប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៣៧, អង្គភាពធានារ៉ាប់រ៉ងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត (BPJS Ketenagakerjaan) នៃប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធានផ្លាស់វេនលើកទី៣៨, អង្គភាពសន្តិសុខសង្គមឡាវ (LSSO) ធ្វើជាប្រធានផ្លាស់វេនលើកទី៣៩ ហើយលើកទី៤០ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺមូលនិធិសន្និច្ច័យសម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី ធ្វើជាប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បន្ទាប់ពីអង្គភាពសន្តិសុខសង្គមនៃប្រទេសឡាវ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print