ប្រធានាធិបតីហ្វីលីពីនពិចារណា បន្តសមាជិកភាពឡើងវិញក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយនៅថ្ងៃសុក្រនេះថា ហ្វីលីពីនកំពុងពិចារណាចំពោះសមាជិកភាពក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជិត៥ឆ្នាំបន្ទាប់ពីបានដកខ្លួន ដោយសារតែការជំទាស់នឹងសំណើរបស់តុលាការ ដើម្បីស៉ើបអង្កេតលើយុទ្ធនាការប្រឆាំងគ្រឿងញៀនកាលពីអាណត្តិដឹកនាំរបស់អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទែតេ។

ហ្វីលីពីនបានដកខ្លួនចេញពីតុលាការ ICC កាលពីឆ្នាំ២០១៩ ដោយកាលណោះ លោក រ៉ូឌ្រីហ្គោ ឌូទែតេ បានបើកការសាកសួរ អាជ្ញាធររបស់ខ្លួនជុំវិញបញ្ហានេះ។ លោក Marcos បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «វាក៏មានសំណួរមួយដែរថា តើយើងគួរតែត្រលប់មកស្ថិតនៅក្រោមសមាជិកភាពរបស់ ICC វិញឬយ៉ាងណា? ដូច្នេះត្រូវសិក្សាលើបញ្ហានេះម្តងទៀត ថាតើនឹងបន្តឬមានជម្រើសអ្វីទៀត»។ លោក Marcos បានបន្ថែមថា យុត្តាធិការ និងអធិបតេយ្យនៅតែជាបញ្ហាសម្រាប់ហ្វីលីពីន។ ឥឡូវនេះ ប្រសិនបើយើងអាចដោះស្រាយបញ្ហាទាំងនេះបាន គឺមិនមានអ្វីត្រូវគិតទេទៀត ប៉ុន្តែសំណួរជាមូលដ្ឋានគ្រឹះនេះនៅតែមាន»។
នៅឆ្នាំ ២០២៣នេះ ICC បានច្រានចោលការអំពាវនាវរបស់ហ្វីលីពីនឱ្យបញ្ឈប់ការស៉ើបអង្កេតជុំវិញសង្រ្គាមគ្រឿងញៀនរបស់លោក ឌូទែតេ ហើយកាលពីខែមីនាកន្លងទៅ លោក Marcos បាននិយាយនិងកាត់ផ្តាច់ទំនាក់ទំនងជាមួយ ICC ក្រោយការអនុម័តរបស់សភា។ ទោះជាក្រុមមន្ត្រីហ្វីលីពីននៅតែទទូចមិនចង់ឱ្យ ICC មិនមានយុត្តាធិការលើប្រទេសរបស់ខ្លួន តែសមាជិកសភាមួយចំនួនបានជំរុញឱ្យរដ្ឋាភិបាលគិតគូរឡើងវិញអំពីគោលជំហររបស់ខ្លួន៕ ដោយធីរីណា

...

រូប​ថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print