ខេត្តរតនគិរី៖
ពិធីបុណ្យអុំទូក បណ្ដែត
ប្រទីប សំពះព្រះខែនិងអកអំបុករៀប
ចំឡើងដោយខេត្តរដ្ឋបាលខេត្តរតនគិរី
រយៈពេល២ថ្ងៃ ទី២៣ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នារមណីយដ្ឋានបឹងកន្សែងត្រូវបានបិទបញ្ចប់ដោយជោគជ័យក្រោមវត្តមានឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី
និងលោកជំទាវ បានប្រព្រឹត្តទៅយ៉ាងរលូន ត្រចះត្រចង់ ពោរពេញទៅដោយសម្រែក ហ៊ោរ
កញ្ជ្រៀវ សប្បាយរីករាយ ញញឹមញញែម ពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះក រួមជាមួយនឹងក្រុមកីឡាករ កីឡាការនីចំណុះទូកទាំង៣៦ទូកផងដែរ។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរីបានបង្ហាញថា ពិធី
បុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ និងអក
អំបុករយៈពេល២ថ្ងៃនៅបឹងកន្សែង មានប្រជា
ពលរដ្ឋក្នុងខេត្តមានការចូលទស្សនា ចំនួន
៤៨,២០៩នាក់, ភ្ញៀវទេសចរជាតិម៩,៨៩៣
នាក់,និងភ្ញៀវអន្តរជាតិ៩១៧ នាក់។
សរុបរួម ៥៩,០១៩នាក់ ។
ក្នុងឱកាសនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក នៅបឹងកន្សែងនៅ
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ដែលជាថ្ងៃទី២
នៃពិធីបុណ្យឯកឧត្តម ញ៉ែមសំអឿន អភិបាល
ខេត្តរតនគិរី និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀតបានព្រលែងកូនត្រី គល់រាំង,ត្រីកាបស៊ីស្មៅ និងត្រីត្រសក់ សរុបប្រមាណ៤ម៉ឺនក្បាលចូលទៅក្នុងបឹងកន្សែងផងដែរ។
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជនទាំងអស់ ដែលបានចូលរួមសហការរៀបចំផលិតទូក និងសម្រិត សម្រាំង តុបតែងទូកបានល្អ ព្រមទាំងមានកីឡាករ កីឡាការិនីឆ្នើមៗ ដែលមានកម្លាំងខ្លាំងខ្លាប្រកប ដោយថាមពល និងមានបច្ចេកទេសគ្រប់គ្រាន់ ដែលធ្វើឲ្យពិធីប្រណាំងទូកនាឆ្នាំនេះបានដំណើរការ ទៅដោយរលូន និងទទួលបានជោគជ័យស្របតាមកម្មវិធីដែលបានគ្រោងទុក។
ថ្លែងអំណរគុណដលគណៈកម្មការរៀបចំពិធីប្រណាំងទូក និងគ្រប់ អនុគណៈកម្មការទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកប
ដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមសហការបានល្អ ទាំងការងារតុបតែងលម្អភ្លើងពណ៌ ការរៀបចំប្រទីប ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ការងាររៀបចំបច្ចេកទេសប្រណាំងទូក ការផ្សព្វផ្សាយព័ត៌មាន ការរៀបចំស្តង់ ពិព័រណ៍បង្ហាញនិងលក់ផលិត្តផលនានាក៏ដូចជាសំអាតអនាម័យបរិស្ថានជុំវិញនោះទៀតផង៕ ដោយ៖ ជីវ័ន្ត