ភ្នំពេញ ៖ យុវតី ឡេង សុគន្ធផុស្សតី សិស្សទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា មានប្រវត្តិរៀនពូកែ ទទួលបានចំណាត់ថ្នាក់លេខ១ តាំងពីបឋមសិក្សារហូតដល់ថ្នាក់ទី១២។
យុវតី ឡេង សុគន្ធផុស្សតី សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សា ៦ វិច្ឆិកា ឆ្នាំ២០២៣ ទទួលពិន្ទុ ៩៩.៩៩៩ មកពីវិទ្យាល័យព្រះសុីសុវត្ថិ លំដាប់លេខ២ ក្នុងនិទ្ទេស A ទូទាំងប្រទេស ។ បើបេក្ខជន ទក ភីរ៉ាវីន និទ្ទេសA លំដាប់ពិន្ទុ១០០.០០០ «លេខ១ ទូទាំងប្រទេស» មកពីខេត្តសៀមរាប នៃវិទ្យាល័យ ១០មករា ១៩៧៩ បានផ្ដល់បទសម្ភាសដល់សារព័ត៌មាន ជាភាសាអង់គ្លេស នារសៀលថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០២៣ ដោយបញ្ជាក់ថា៖ បច្ចុប្បន្ន ភីរ៉ាវីន កំពុងរៀនត្រៀមប្រឡងពេទ្យនៅរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា៖ យុវតី ឡេង សុគន្ធផុស្សតី ធ្លាប់បានចូលរួមការប្រកួតប្រជែងជាច្រើន ពិសេសការប្រកួតគណិតវិទ្យា បច្ចុប្បន្នគឺមានពានរង្វាន់ជ័យលាភីលេខ១ ចំនួន១ មេដាយទាំងមាស ប្រាក់ សំរឹទ្ធ ចំនួន ១៨គ្រឿង រួមទាំងលិខិតសសើរជាច្រើនសិបសន្លឹក។
យុវតី ឡេង សុគន្ធផុស្សតី បានសាងប្រវត្តិក្នុងការសិក្សាមិនអោយអាណាព្យាបាលខកចិត្តឡើយ ហើយក៏ជាធនធានមនុស្ស សម្រាប់អនាគត បម្រើការងារជូនប្រទេសជាតិ ។
ដោយឡែក សិស្សវិទ្យាល័យប៊ែលធីអន្តរជាតិសាខាទី៩ ប្អូនស្រី ណៃ មុនី្នរ័ត្ន ទទួលបាន និទ្ទេស A លំដាប់ ៩៩.៩៩៧ សូមចូលរួមអបអរសាទរប្អូនស្រី ចំពោះលទ្ធផលដ៏ល្អប្រសើរនេះ! ដែលជាគ្រាប់ពេជ្រដ៏មានតម្លៃ នៃសរសរទ្រូងប្រទេសជាតិ ។
ក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ថា : ឆ្នាំនេះ
-បេក្ខជនប្រឡងជាប់សរុបចំនួន ៩៨ ៤៦០នាក់ ត្រូវជា ៧២,៨៩% #BacII #BacII2023
-សិស្សទទួលបាននិទ្ទេស A ចំនួន ១ ៦៧៣នាក់លទ្ធផល #BacII2023 សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣
-សិស្សទទួលបាននិទ្ទេស B ចំនួន ៦ ៩៦៤នាក់
លទ្ធផល #BacII2023 សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣
-សិស្សទទួលបាននិទ្ទេស C ចំនួន ១៨ ៣០៨ នាក់
លទ្ធផល #BacII2023 សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣
-សិស្សទទួលបាននិទ្ទេស D ចំនួន ៣៤ ២៤៦នាក់
លទ្ធផល #BacII2023 សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣
-សិស្សទទួលបាននិទ្ទេស E ចំនួន ៣៧ ២៦៩នាក់
លទ្ធផល #BacII2023 សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ៕