ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងចំនួន ០៨លើក (យប់ ០៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី០៣នាក់), រងរបួសសរុប ០៥នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៣នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៤នាក់ (យប់ ០៤នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០៤នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០១នាក់) និង មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់) ៕
ដោយ ៖ សហការី
...