ភ្នំពេញ៖ បុរសម្នាក់ក្រោយពីទំនេរពីការងារឆ្លៀតរាយខ្សែភ្លៀងដេីម្បីឆក់ត្រីយកមកធ្វេីម្ហូបបែជាភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្រោយសាលាបឋមសិក្សាជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះសួន វិច្ចិកា ភេទប្រុសអាយុ៣១ឆ្នាំ ស្នាក់នៅភូមិឃុំកេីតហេតុ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានយកខ្សែភ្លេីងតរាយដេីម្បីឆក់ត្រីនៅក្នុងវាលស្រែក្បែផ្ទះដេីម្បីយកទៅធ្វេីម្ហូបបន្ទាប់មកស្រាប់តែខ្សែភ្លេីងមានតំណរប៉ះទឹកក៏ឆក់ខ្លួនឯង ភ្លាមនោះអ្នកជិតខាងឃេីញដូចនេះក៏រត់ទៅដកខ្សែភ្លេីងដេីម្បីជួយសង្គ្រោះតែអកុសលជនរងគ្រោះស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកធ្វេីកោសល្យវិច័យរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ