ប្រធានអង្គភាពអនុវត្តគម្រោង​ ចុះពិនិត្យ​«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»នៅក្នុងខេត្តកោះកុង និងកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកោះកុង​៖​ ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា៖​ លោកបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការ និងជាប្រធានអង្គភាពអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានដឹកនាំបេសកកម្មពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅក្នុងខេត្តកោះកុង និងកំពង់ស្ពឺ ចាប់ពីថ្ងៃទី ១១ ដល់១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបាន៖

– ជួបសំណេះសំណាលជាមួយសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម និងបានចុះពិនិត្យទីតាំងគ្រោងសាងសង់ផែអូបរ ទីតាំងគ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍របស់សហគមន៍ទឹកធ្លាក់តាតៃ ខេត្តកោះកុង។

– បានពិនិត្យវឌ្ឍភាពនៃការសាងសង់ស្នាក់ការឧទ្យានុរក្ស ឆាយតាហ៊ីង (ឧទ្យានជាតិជួរភ្នំក្រវាញ) ខេត្តកោះកុង ដែលបច្ចុប្បនេះបានសាងសង់បញ្ចប់ ១០០% ហើយ។

– ពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្នាក់ការឧទ្យានុរក្សតាំងបំពង់ ដែលបច្ចុប្បន្ននេះបានសាងសង់បញ្ចប់ ១០០% ហើយ និងស្នាក់ការសហគមន៍ទេសចរណ៍រលាក់កងជើងសាងសង់បាន ៦៥% នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

– ពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្នាក់ការសហគមន៍ទេសចរណ៍គោកមានទី (ទឹកធ្លាក់ជ្រាវ) ដោយបានសាងសង់សម្រេចបាន ៩០% និងទីតាំងគ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍របស់សហគមន៍នេះ។

...

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ភាវ សុវុទ្ធី​ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារឲ្យពង្រឹងគុណភាពសំណង់ និងកែសម្រួលចំណុចខ្វះខាតមួយចំនួនដែលបានពិនិត្យឃើញជាក់ស្តែង ហើយត្រូវយកចិត្តទុកដាក់ចំពោះការរៀបចំប្រើប្រាស់សំភារៈបម្រើការងារការិយាល័យដែលគម្រោងបានផ្តល់ជូនឲ្យមានប្រសិទ្ធភាពខ្ពស់។ លោក​ ក៏បានលើកទឹកចិត្តក្រុមការងារបច្ចេកទេសចុះពិនិត្យជាប្រចាំផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print