ស្លុតចិត្តណាស់អតីតតារាសម្តែង ពេជ្រ ភារុណ អតីតស្វាមី អម្ពរទេវីទទួលមរណភាពមុននេះ

ចែករំលែក៖

ភ្នំពេញ៖ រន្ធត់និងស្លុតចិត្តជាខ្លាំងមុននេះក្នុងចង្កោមអ្នកសិល្បៈក្រោយពីគេទទួលបានដំនឹងថា អតីតតារាសម្តែង ពេជ្រ ភារុណ អតីតស្វាមី អម្ពរទេវីទទួលមរណភាពហើយ។ នេះបើយោងតាមការបង្ហោះសាររបស់អ្នកនាង អម្ពរទេវីដែលជាអតិតភរិយា បានបង្ហោះមុននេះ ខណៈដែលអ្នកសិល្បៈជាច្រើនបានបង្ហាញអារម្មណ័សោកស្តាយ និងមិនគួរឲ្យជឿដែលអតីតតារាសម្តែងរូបនេះបានបាត់មុខពីសិល្បៈឈឹងនោះ។
ពិធីបុណ្យសពរបស់អតីតតារាសម្តែង និងជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ល្បីឈ្មោះកាលពីរាប់ទសវត្សរ៍មុនរូបនេះត្រូវបានធ្វើឡើងមួយព្រឹកនៅវត្តទួលអស់លោក ដោយបូជាភ្លាមៗដោយមានត្រឹមតែសាច់ញាតិ៣ទៅ៤នាក់ចូលរួមប៉ុណ្ណោះ ព្រោះតែកូនប្រុសស្រីរបស់លោកកំពុងរស់នៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថាអតីតតារាសម្តែងដ៏ល្បីល្បាញនៅក្នុងទសវត្សទី៩០ លោកពេជ្រ ភារុណ បានចាកចេញពីវិថីសម្តែងរបស់លោកអស់ជាច្រើនមកហើយ ចាប់តាំងពីវិស័យភាពយន្តខ្មែរបានធ្លាក់ចុះ ។ លោកពេជ្រ ភារុណ ត្រូវបានគេចាត់ទុកថា ជាតារាសម្តែងដែលឈរក្នុងជួរតារាល្បីមួយចំនួនដូចជាលោកទេព រិនដារ៉ូ លោកខៃ ប្រសិទ្ធ យុត្ថារ៉ាឆានី ហម ឈរ៉ា និងយស បូវណ្ណៈ កាលពីអំឡុងពេលដែលខ្សែភាពយន្តខ្មែរកំពុងតែទទួលបានការគាំទ្រពីទស្សនិកជនក្នុងទសវត្សទី៩០ ។បច្ចុប្បន្នលោកអាចស្ថិតក្នុងវ័យ៧០ឆ្នាំលោកពេជ្រ ភារុណ ស្ទើរតែគ្មានវត្តមាននៅក្នុងខ្សែភាពយន្តខ្មែរនាសម័យបច្ចុប្បន្ននេះទៅហើយ ខណៈពេលដែលតារាជើងចាស់មួយចំនួននៅតែបន្តបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍នៅឡើយនោះ ទោះជាងយ៉ាងណាលោកធ្លាប់បន្សល់ទុកស្នាដៃសម្តែងជាច្រើនដែលដក់ក្នុងដួងចិត្តទស្សនិកជនផងដេរ ។ សូមដួងវិញ្ញាណក្ខណលោកធ្វើដំណើរទៅកាន់សុគតិភពកំបីឃ្លាងឃ្លាតឡើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print