សាលារៀនជាច្រើននៅក្នុងរដ្ឋធានី Brussels និងតំបន់ Brabant នៃប្រទេសបែលហ្ស៊ិក បានអនុញ្ញាតឱ្យសិស្សចាកចេញពីសាលារៀននៅថ្ងៃទី 27 ខែវិច្ឆិកា បន្ទាប់ពីបានទទួលការគំរាមកំហែងដោយគ្រាប់បែកនៅល្ងាចថ្ងៃទី 26 ខែវិច្ឆិកា។
ជាពិសេស គណៈគ្រប់គ្រងសាលាចំនួន ២៧ បានប្រកាសពីការសម្រេចបិទ “អនុវត្តតាមគោលការណ៍បង្ការ” យ៉ាងម៉ឺងម៉ាត់។ យោងតាមសេចក្តីប្រកាសនេះ ប៉ូលិសកំពុងតាមដានស្ថានការណ៍ ហើយនឹងផ្តល់ព័ត៌មានជាក់លាក់បន្ថែមទៀតនៅពេលថ្ងៃ។
ក្នុងរយៈពេលកន្លងមក ចាប់តាំងពីសង្គ្រាមវាយប្រហាររវាង អុីស្រាអែលនឹងកាហ្សា ប្រទេសលោកខាងលិចបានបង្កើនការត្រួតពិនិត្យសន្តិសុខ ដោយបារម្ភខ្លាចក្រុមអ៊ិស្លាមជ្រុលនិយម ជិតស្និទ្ធជាមួយក្រុមហាម៉ាស់ វាយប្រហារភេរវកម្មនៅតំបន់អឺរ៉ុប៕ ដោយធីរីណា
...
រូបថត:TTXVN -VNA