រថយន្តបើកឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១​ កងពលតូចលេខ៧០​ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវ​ កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សួន អុីន ភេទប្រុស អាយុ៤៧ឆ្នាំរស់នៅភូមិសំរោង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

...

តាមប្រភពព័ត៌មា​នបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហ៊ីលុច្ស ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BN-8383 ធ្វេីដំណេីរឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចពាក់កណ្តាលផ្លូវជាតិលេខ៣ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ស្ពឺ1M-3641 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងមិនប្រយ័ត្នក៏ជ្រុលទៅបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print