ស្លាប់ម្នាក់របួសធ្ងន់មួយដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង: យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់មួយដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកស្វាយទាប។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាករណីទី១បានកើតឡើងកាលពី វេលាម៉ោង ៤ និង ២០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផ្លូវកៅស៊ូលេខ 3130 ស្ថិតក្នុងភូមិវាយ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀងមាន
ម៉ូតូម៉ាកហុងដា វ៉េវ ពាក់ស្លាកលេខស្វាយរៀង 1L 16 51 បើកបរដោយឈ្មោះ ឡុង សារិន ភេទស្រីអាយុ ៥២ ឆ្នាំ (របួសធ្ងន់) រស់នៅភូមិកក់ឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀងដោយជិះមិនប្រកាន់ស្ដាំក៏បុកជាមួយរថយន្តម៉ាក់ ព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BD-5315 បើកបរដោយឈ្មោះព្រីម បាទ្រី ភេទប្រុសអាយុ២៩ឆ្នាំមុខរបរបើកបរ មានទីលំនៅភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមក អ្នករងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែករំដួល  រីឯវត្ថុតាងម៉ូតូនិងរថយន្តរក្សាទុកនៅអធិការនគរបាលស្រុកដើម្បីចាត់ការបន្តតាមច្បាប់។

ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង ០៦និង ៤៥ នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣
ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៦/១៣៧ ក្នុងភូមិ ប្រសូត្រ១ ឃុំ កណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង មានម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១CX១១៨១  បើកបរឈ្មោះប៉ែន នឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ(ស្លាប់)   រស់នៅភូមិ ស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយធ្វើដំណើរពី កើត ទៅ លិច ប្រើប្រាស់ល្បឿនលឿនក៏បុក ពីក្រោយរថយន្ត  ម៉ាក  KIA ពាក់ស្លាកលេខ ភ្នំពេញ ៣ G ១៩៤២  ពណ៌ លឿង ចតអែបចិញ្ចើមផ្លូវ បើកបរឈ្មោះ ដាញ់ រិទ្ធពិសិដ្ឋ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ត្រពាំងជ្រៃ សង្កាត់ កាកាប២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

...

ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយក មធ្យោបាយ ទាំងពីរគ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print