ភ្នំពេញ ៖ មិនរួចខ្លួនទេលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មន្ត្រីយោធាម្នាក់ ដែលជាប់ពាក់ពន្ធប្រើអំពើហឹង្សា វាយសន្តិសុខមួយពិល បណ្តាលឲ្យបែកក្បាលហូរឈាម ហើយទាមទារឲ្យជនរងគ្រោះសងថ្លៃពិលវិញទៀត ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរហើយ ពាក់ពន្ធការចោទប្រកាន់ពីបទ.ហឹង្សាដោយមានស្ថានទម្ងន់ទោស ។ ជនសង្ស័យរូបនេះមានឈ្មោះ ហ៊ូ សុធា ភេទប្រុស អាយុ៥២ ឆ្នាំ មុខមន្ត្រីយោធា ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោកអ្នកនាំពាក្យបញ្ជាក់ថា សំណុំរឿងខាងលើនេះតំណាងអយ្យការកំពុងចំណាត់ការតាមនីតិវិធី ដោយមិនទាប់បានបញ្ចប់នៅឡើយទេ ។
សូមជម្រាបថា ប៉ុន្មានថ្ងៃមុននេះមានផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ពាក់ពន្ធមន្ត្រីយោធាម្នាក់ ទំនងអាងអំណាច អាងបុណ្យស័ក្តិ ផឹកស្រាស្រវឹងបង្កអំពើហិង្សាទៅលើជនរង់គ្រោះ ព្រមទាំងជេងប្រមាថ គំរាមបាញ់សមត្ថកិច្ចមូលដ្ឋានដែលចុះទៅជួយអន្តរាគមន៍ ។ ក្រោមពីមានរឿងនោះកើតឡើងលោកឧត្តមសេនី យ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ បានបញ្ជារទៅមន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោម ចៅទី១ ចុះទៅនាំខ្លួនមន្ត្រីយោធារូបនោះ ដើម្បីធ្វើការសាកសួរពីដំណើររឿង ពាក់ពន្ធករណីប្រើអំពើហិង្សាវាយសន្តិសុខមួយពិលបណ្តាលឱ្យបែកឈាមលើផ្ទៃមុខរងរបួសធ្ងន់ កាលពីវេលាម៉ោង១ រំលងអាធ្រាត្រាចូលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពីបានសាកសួរដោយរកឃើញថា ជនសង្ស័យពិតជាជាប់ពាក់ដូចការចោទប្រការនោះ សមត្តកិច្ចក៏បានស្នើសុំគោលការពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូ នទៅតុលាការ ។ អង្គហេតុដែលសមត្តកិច្ចឃាត់ខ្លួនមន្ត្រីយោធានោះ ត្រូវបានគេដឹងថា នៅវេលាម៉ោងប្រមាណ១ យប់ ឈានចូលថ្ងៃទី២៣៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ អ៊ុម កួក ភេទប្រុស អាយុ៤៧ ឆ្នាំ មុខរបរ ជាសន្តិសុខ កំពុងយាមប្រចាំការនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹង ជាប់ធានាគារ ABA ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ពេលនោះស្រាប់តែមានរថយន្ត១ គ្រឿងម៉ាក TOYOTA TUND RA ពណ៌ស ផ្លាកលេខភ្នំពេញ 2BF-1127 បើកបរដោយជនស៊ី វិលស្រវឹងជោគ ទៅដល់ចំណុចច្រកចូលបុរី ក៏បានបើករថយន្តទៅបុករបង ហើយចូលទៅក្នុងបាត់ ។
ឃើញដូច្នោះជនរងគ្រោះ ជាសន្តិសុខ ក៏បានបោះដៃតាមអាយកូមទាក់ទងទៅប្រធានរបស់ខ្លួន ដើម្បីរាយការណ៍ដែលជនរងគ្រោះឈ្មោះ អីម កួក ត្រូវអ្នកបើ កបរវាយមួយពិលបណ្តាលឲ្យមានរបួសហូរឈាមលើផ្ទៃមុខ លុះពេលក្រុមសន្តិសុខ និងសមត្តកិច្ចមូលដ្ឋានទៅដល់ មន្ត្រីយោធារូបនោះបានស្រែកគំរាមរកបាញ់ថែមទៀតផង ។ តែទោះជាយ៉ាង ណាក្តី នៅពេលសមត្តកិច្ចនាំចូលប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីធ្វើការសាកសួរ ស្តាប់តែស្វាងស្រាហើយស្លូត ៕ ដោយ រ៉ារ៉ា