ខេត្តសៀមរាប៖ ខេត្តសៀមរាប នៅក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានភ្ញៀវទេសចរចូលមកទស្សនាចំនួនប្រមាណ ៣០៤ ២៦១នាក់ មានការកើនឡើងប្រមាណ ១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦៥៩២នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។
របាយការណ៍ដដែលបន្តថា ក្នុងនោះរួមមានដូចខាងក្រោម៖
ភ្ញៀវទេសចរបរទេសមានចំនួន ១៤ ២៦១នាក់ មានការថយចុះចំនួន ៤៦.៣៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៦៥៩២នាក់ ។
ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០ ០០០នាក់ មានការកើនឡើងប្រមាណ ១៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៥០ ០០០នាក់ ។
មន្ទីរទេសចរណ៍ខេត្តសៀមរាប បានគូសបញ្ជាក់ទៀតថា ក្នុងនោះ តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ១៤៧ ០០០នាក់ ;រមណីយដ្ឋានភ្នំគូលែន មានចំនួនប្រមាណ ៨០០០នាក់; ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ១១០ ០០០នាក់ ; និងនៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ២៥ ០០០នាក់៕ដោយ៖សហការី