ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជនត្រូវចោទម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកមោងឫស្សី ចុះអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីថ្ងៃទី២៨ ខែវិច្ឆិកាម្សិលមិញនេះ ស្ថិតនៅចំណុចផ្ទះសំណាក់មួយកន្លែងស្ថិតក្នុងក្រុមទី០៤ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក សគឹមឡុង អធិ ការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងទៀតថា លោកបានដឹកនាំកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុក ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៧៣៧ត.ព្រ ចុះថ្ងៃទី០៥ ខែតុ លា ឆ្នាំ២០២៣ របស់លោក គី ទីម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង០១ ករណី ដែលក្នុងកិច្ចប្រតិបត្តិការនេះចាប់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ម៉ាត់ រ៉សហ្វី ហៅបារាំង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តបាត់ដំបង កាលអុំឡុង ឆ្នាំ២០២៣។
បច្ចុប្បន្នជនសង្ស័យត្រូវចោទបានបញ្ជូន មកការិ យាល័យជំនាញខេត្តដើម្បីអនុវត្តតាមនីតិវិធី៕ដោយ៖អរុណរះ