សម្រាប់ឱកាសឈប់សម្រាករយៈពេល ៣ថ្ងៃ នៃព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក មានភ្ញៀវទេសចរណ៍ច្រើន នៅខេត្តសៀមរាប ពោធិ៍សាត់ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តបាត់ដំបង ខេត្តរតនគិរី ខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ សម្រាប់ឱកាសឈប់សម្រាករយៈពេល ៣ថ្ងៃ នៃព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មានភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋ ចំនួនប្រមាណ ៣០៤.២០០នាក់ បានអញ្ជើញមកកម្សាន្តខេត្តសៀមរាប។

ខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួនប្រមាណ ២៩.៨០០ នាក់ បានធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍នានាក្នុងខេត្តពោធិ៍សាត់។
ខេត្តឧត្តរមានជ័យ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកកម្សាន្តតាមរមណីយដ្ឋាននានា មានចំនួនប្រមាណ ៧.១០០ នាក់ សម្រាប់ឱកាសឈប់សម្រាករយៈពេល ៣ថ្ងៃ នៃព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក។
ខេត្តព្រះវិហារ រយៈពេល ៣ថ្ងៃ នៃឱកាសឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អបអំបុក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួនប្រមាណ ១២.៩៥០ នាក់ បានធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍នានាក្នុងខេត្តព្រះវិហារ។
ខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋបានមកកម្សាន្តតាមរមណីយដ្ឋាននានា ប្រមាណ ៣២.១៧០ នាក់ សម្រាប់ឱកាសឈប់សម្រាករយៈពេល ៣ថ្ងៃ នៃព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក។

ខេត្តបាត់ដំបង រយៈពេល ៣ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួនប្រមាណ ១០០.៥៤០ នាក់ បានធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង។

ខេត្តរតនគិរី ស្ថានភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋដែលបានមកកម្សាន្ត ក្នុងខេត្តរតនគិរី នាឱកាសឈប់សម្រាករយៈពេល ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមន្ទីរទេសចរណ៍ខេត្តមិនទាន់បានបញ្ជាក់ពីចំនួនភ្ញៀវទេសចរណ៍នៅឡើយ។

ខេត្តព្រះសីហនុ ភ្ញៀវទេសចរណ៍ ដែលបានអញ្ជើញមកលេងកម្សាន្ត នៅខេត្តព្រះសីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន ២៦២.៤១១នាក់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print